ព័ត៌មាន

បន្តធ្វើឲ្យស៊ីជម្រៅថែមទៀតកិច្ចសហប្រតិបត្តិការរវាងរដ្ឋ New South Wales និងតំបន់នានារបស់វៀតណាម

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអូស្ត្រាលី នៅរសៀលថ្ងៃទី១០ ខែសីហា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអញ្ជើញជួបជាមួយលោកស្រី Margaret Beazley អភិបាលរដ្ឋ New South Wales។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញជួបពិភាក្សាជាមួយលោកស្រី Margaret Beazley អភិបាលរដ្ឋញូវសៅវែល (អូស្ត្រាលី) (រូបថត៖ Thong Nhat/TTXVN)

ក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានថ្លែងថា ទំនាក់ទំនងវៀតណាម-អូស្ត្រាលីកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ កាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព។ ឈរលើមូលដ្ឋានោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានសម្តែងទំនុកចិត្តថា កិច្ចសហប្រតិបត្តិការរវាងរដ្ឋ New South Wales និងតំបន់នានារបស់វៀតណាម នឹងបន្តបានពង្រឹងបន្ថែមទៀតដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងនយោបាយល្អ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកាន់តែងាយស្រួលជាង។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានបញ្ជាក់ពីការគាំទ្ររបស់វៀតណាមចំពោះការអភិវឌ្ឍរបស់អូស្ត្រាលី និងបំណងប្រាថ្នារបស់ខ្លួនក្នុងកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។

ចំណែកខ្លួនវិញ លោកស្រីអភិបាលរដ្ឋ Margaret Beazley បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់សហគមន៍ជនអូស្ត្រាលីដើមកំណើតវៀតណាម ហើយបានយល់ស្របយ៉ាងខ្លាំងជាមួយនឹងការលើកឡើងរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម ក្នុងការនាំវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្លាយជាសសរស្តម្ភថ្មី ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមជាមួយនឹងការលើកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ ការអភិវឌ្ឍកសិកម្ម និងវិស័យផ្សេងទៀតដែលភាគីទាំងពីរមានប្រៀបខ្លាំង៕


top