ព័ត៌មាន បន្តជំរុញនិងធ្វើឲ្យស៊ីជម្រៅនូវភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិន 02/09/2025 តបតាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping នាថ្ងៃទី ២ ខែកញ្ញា ប្រធានរដ្ឋវៀតណាម លោក លឿង គឿងនិងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុងហាណូយ ទៅចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃជ័យជំនះរបស់ប្រជាជនពិភពលោកលើលទ្ធិហ្វាស៊ីសនិយម និងបំពេញទស្សនកិច្ចការងារនៅប្រទេសចិន។ ប្រធានរដ្ឋ លោក លឿងគឿង ។ រូបថត៖ VNA នេះជាដំណើរទស្សនកិច្ចការងារទៅកាន់ចិនលើកដំបូង របស់លោកលឿង គឿង ក្នុងនាមជាប្រធានរដ្ឋ។ ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅក្នុងបរិបទដែលឆ្នាំ ២០២៥ ជាឆ្នាំអបអរសាទរខួបលើកទី ៧៥ នៃទំនាក់ទំនងការទូតវៀតណាម-ចិន (១៩៥០-២០២៥)។ ដំណើរទស្សនកិច្ចនេះ រួមចំណែកវិជ្ជមាននិងល្អប្រសើរនៃទំនាក់ទំនងទ្វេភាគី បន្ថែមសន្ទុះថ្មីដើម្បីជំរុញការកសាងសហគមន៍ចែក រំលែកអនាគតរួមវៀតណាម-ចិន។ទន្ទឹមនឹងនោះ ការចូលរួមក្នុងពិធីអបអរសាទរខួបលើកទី ៨០ នៃជ័យជំនះលើលទ្ធិហ្វាស៊ីសនិយមរបស់ប្រធានរដ្ឋវៀតណាម នៅចិន បន្ថែមលើការបង្ហាញការគោរពពិសេសរបស់វៀតណាមចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយចិនប៉ុណ្ណោះទេ ថែមទាំងជាការបញ្ជាក់យ៉ាងខ្ជាប់ខ្ជួននូវការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការការពារតម្លៃសន្តិភាពសម្រាប់មនុស្សជាតិ ជំរុញកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកជាមួយប្រទេសដទៃទៀត ដើម្បីការអភិវឌ្ឍ និងវិបុលភាពរួមរបស់ប្រទេស និងប្រជាជនលើពិភពលោក។ ក្រៅពីនោះក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់ វៀតណាម ឆន្ទៈរបស់វៀតណាម កម្លាំងរបស់វៀតណាមឆ្ពោះទៅរកគោលដៅនៃកំណើនយ៉ាងឆាប់រហ័ស និងនិរន្តរភាពក្នុងយុគសម័យថ្មី ដែលជាយុគសម័យស្ទុះឈានទៅមុខរបស់ប្រជាជាតិវៀតណាម ៕

តបតាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping នាថ្ងៃទី ២ ខែកញ្ញា ប្រធានរដ្ឋវៀតណាម លោក លឿង គឿងនិងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុងហាណូយ ទៅចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃជ័យជំនះរបស់ប្រជាជនពិភពលោកលើលទ្ធិហ្វាស៊ីសនិយម និងបំពេញទស្សនកិច្ចការងារនៅប្រទេសចិន។ ប្រធានរដ្ឋ លោក លឿងគឿង ។ រូបថត៖ VNA នេះជាដំណើរទស្សនកិច្ចការងារទៅកាន់ចិនលើកដំបូង របស់លោកលឿង គឿង ក្នុងនាមជាប្រធានរដ្ឋ។ ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅក្នុងបរិបទដែលឆ្នាំ ២០២៥ ជាឆ្នាំអបអរសាទរខួបលើកទី ៧៥ នៃទំនាក់ទំនងការទូតវៀតណាម-ចិន (១៩៥០-២០២៥)។ ដំណើរទស្សនកិច្ចនេះ រួមចំណែកវិជ្ជមាននិងល្អប្រសើរនៃទំនាក់ទំនងទ្វេភាគី បន្ថែមសន្ទុះថ្មីដើម្បីជំរុញការកសាងសហគមន៍ចែក រំលែកអនាគតរួមវៀតណាម-ចិន។ទន្ទឹមនឹងនោះ ការចូលរួមក្នុងពិធីអបអរសាទរខួបលើកទី ៨០ នៃជ័យជំនះលើលទ្ធិហ្វាស៊ីសនិយមរបស់ប្រធានរដ្ឋវៀតណាម នៅចិន បន្ថែមលើការបង្ហាញការគោរពពិសេសរបស់វៀតណាមចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយចិនប៉ុណ្ណោះទេ ថែមទាំងជាការបញ្ជាក់យ៉ាងខ្ជាប់ខ្ជួននូវការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការការពារតម្លៃសន្តិភាពសម្រាប់មនុស្សជាតិ ជំរុញកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកជាមួយប្រទេសដទៃទៀត ដើម្បីការអភិវឌ្ឍ និងវិបុលភាពរួមរបស់ប្រទេស និងប្រជាជនលើពិភពលោក។ ក្រៅពីនោះក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់ វៀតណាម ឆន្ទៈរបស់វៀតណាម កម្លាំងរបស់វៀតណាមឆ្ពោះទៅរកគោលដៅនៃកំណើនយ៉ាងឆាប់រហ័ស និងនិរន្តរភាពក្នុងយុគសម័យថ្មី ដែលជាយុគសម័យស្ទុះឈានទៅមុខរបស់ប្រជាជាតិវៀតណាម ៕