ព័ត៌មាន

បន្តជំរុញទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជាកាន់តែអភិវឌ្ឍន៍ប្រកបដោយចីរភាព

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong (រូបថត៖ VNA)
 

នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា បានអញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទ ដើម្បីអបអរសាទរមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ នៃបក្សកុម្មុយនីស្តវៀតណាមដែលទទួលបានជោគជ័យដោយផ្កែផ្កា ព្រមទាំងអបអរសាទរអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ផងដែរ។

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ ប្រធានគណបក្សប្រជាជនកម្ពុជា    សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអបអរសាទរបក្សកុម្មុយនីស្តវៀតណាម ដែលបានរៀបចំមហាសន្និ បាតតំណាងទូទាំងប្រទេសលើកទី១៣ប្រកបដោយជោគជ័យ ព្រមទាំងបានសង្កត់ធ្ងន់ថា នេះគឺជាព្រឹត្តិការណ៍នយោបាយដ៏សែនសំខាន់មួយរបស់ប្រទេសវៀតណាម។ 

សម្តេចតេជោ ហ៊ុនសែន ក៏បានអបអរសាទរចំពោះលោក Nguyen Phu Trong  ដែលបានជាប់ឆ្នោតបន្តជាអគ្គលេខាបក្សនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមផងដែរ។ ទន្ទឹមនឹងនេះដែរ សម្តេច តេជោ ហ៊ុន សែន ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីនិងកិត្យានុភាពរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong  ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិវៀតណាម ព្រមទាំងជឿជាក់យ៉ាងមុតមាំថាក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម និងលោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong  ដោយផ្ទាល់ ប្រជាជនវៀតណាមនឹងបន្តទទួលបានសមិទ្ធិផលថ្មីៗកាន់តែច្រើនថែមទៀត ក្នុងកាផ្លាស់ប្តូរថ្មី កសាងនិងការពារមាតុភូមិ ក៏ដូចជាក្នុងការអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតលើកទី ១៣ ផងដែរ។

លើសពីនេះទៀត អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong  និងប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុនសែន បានអះអាងថាភាគីទាំងពីរនឹងបន្តសម្របសម្រួលគ្នាយ៉ាងជិតស្និត និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងរដ្ឋទាំងពីរ ព្រមទាំងបន្តពូនជ្រុំទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជាឲ្យកាន់តែខ្លាំងក្លានិងចីរភាពថែមទៀត ដើម្បីរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងនៅលើពិភពលោកផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top