ព័ត៌មាន

បន្តជំរុញខ្លាំងការផ្សាយងារព័ត៌មាន ឃោសនាអំពីព្រំដែន ដែនដីជាតិ

ក្រោយរយៈពេល ៥ ខែបំផុសមក គណៈមេប្រយោគទទួលបានរូបថតប្រមាណ ១ ម៉ឺនសន្លឹករបស់អ្នកថតរូបចំនួន ១ ០០០ នាក់ មកពីខេត្ត ក្រុងទាំង ៦៣។
  លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម  

កាលពីយប់ថ្ងៃទី ៥ ធ្នូ ពិធីប្រគល់ពានរង្វាន់ការប្រឡង និងពិព័រណ៍រូបថតសិល្បៈ "មោទនភាពខ្សែព្រំដែន" លើកទី ២ ឆ្នាំ ២០២២ បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ ក្រោយរយៈពេល ៥ ខែបំផុសមក គណៈមេប្រយោគទទួលបានរូបថតប្រមាណ ១ ម៉ឺនសន្លឹករបស់អ្នកថតរូបចំនួន ១ ០០០ នាក់ មកពីខេត្ត ក្រុងទាំង ៦៣។ ក្រុមប្រឹក្សាពានរង្វាន់បានលើកតម្កើងស្នាដៃឆ្នើមដៃចំនួន ២២ និងប្រគល់ពានរង្វាន់មាស់ចំនួន ២ ពានរង្វាន់ប្រាក់ចំនួន ៤ ពានរង្វាន់សំរិទ្ធចំនួន ៦ និងពានរង្វាន់លើកទឹកចិត្តចំនួន ១០ ជូនអ្នកថតរូប ព្រមទាំងជ្រើសរើសស្នាដៃចំនួន ១៨៨ សន្លឹក ដើម្បីរៀបចំការតាំងពិព័រណ៍នៅទូទាំងមាតុភូមិ សហគមន៍ជនវៀតណាមនៅឯបរទេស និងមិត្តអន្តរជាតិ។

អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមបានសង្កត់ធ្ងន់ថា៖ ជាមួយនឹងលទ្ធផលដែលទទួលបានក្នុងការប្រឡងរូបថតសិល្បៈជាតិ "មោទនភាពខ្សែព្រំដែន" ខ្ញុំជឿជាក់ថា គណៈមេប្រយោគនឹងបន្តសិក្សាស្រាវជ្រាវ ផ្លាស់ប្ដូររបៀបរៀបចំសកម្មភាពឃោសនាអំពីព្រំដែន ដែនដីជាតិនាពេលខាងមុខ។ បន្តរៀបចំការប្រឡងដោយទ្រង់ទ្រាយធំជាង ហើយតាមនោះលើកទឹកចិត្តដល់អ្នកនិពន្ធ សិល្បករ បញ្ញវន្ត អ្នកវិទ្យាសាស្ត្រ និងយុវជនចូលរួមនិពន្ធ ផ្សព្វផ្សាយ ឃោសនាអំពីព្រំដែនជាតិ និងឃោសនាអំពីការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែន និងការគ្រប់គ្រងព្រំដែនផងដែរ


top