ព័ត៌មាន

បន្តការស្វែងរកយុទ្ធជន​ដែលបានពលីជីវិតនៅកម្ពុជា

នៅព្រឹកថ្ងៃទី ៤​ ខែកញ្ញា មូលដ្ឋាននានាបានរៀបចំពិធី​ចេញ​ដំណើរ និង​ប្រគល់ភារកិច្ច​ដល់បណ្តា​ក្រុមស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្ត និងអ្នកជំនាញ​វៀតណាម​ដែលបានពលីជីវិតនៅកម្ពុជា។

មន្ត្រី និងយុទ្ធជននៃបណ្តា​ក្រុមស្វែងរក ចេញដំណើរ​ទៅកាន់ប្រទេសកម្ពុជា ដើម្បីអនុវត្តបេសកកម្មពិសេស។ រូបថត៖ ប៊ូយយ៉ាង/VNA

នៅខេត្តអានយ៉ាង គណៈកម្មាធិការដឹកនាំ ៥១៥ នៃយោធផូមិ​ភាគទី ៩ បានរៀប​ចំពិធីចេញ​ដំណើរ និង​ប្រគល់ភារកិច្ច​ដល់ក្រុម K៩០ (ស្នងការនយោបាយនៃយោធភូមិ)។ ថ្លែងនៅក្នុងពិធីនេះ លោកវរសេនីយ៍ឯក ង្វៀន ធុកលីញ អនុប្រធានស្នងការនយោបាយនៃយោធភូមិភាគីទី ៩ និងជាអនុប្រធានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំ ៥១៥ នៃយោធភូមិភាគីទី ៩ បានសង្កត់ធ្ងន់ថា៖ «ក្នុងការស្វែងរកនៅ​កម្ពុជា គឺយើងដឹងស្រាប់ហើយ នៅពេល​ស្វែងរក​នៅជើងភ្នំ គួរតែយកចិត្ត​ទុក​ដាក់​ នៅពេល​មាន​ភ្លៀងធ្លាក់គឺងាយបាត់បងសុវត្តិភាព។ បញ្ជាការរបស់ក្រុមត្រូវតែក្រើនរំលឹកដល់បងប្អូន​គ្រប់គ្នាឱ្យធានាសុវត្ថិភាព។ យើងកំពុងអនុវត្តបេសកកម្មនេះក្នុងរដូវវស្សា ដូច្នេះយើងត្រូវតែហ្មត់ចត់ និងធានាសុវត្ថិភាពដាច់ខាត»។

ជូនដំណើរក្រុម K៩១ ទៅបំពេញបេសកកម្ម។ រូបថត៖ ហុងថៃ/VNA

នៅក្នុងពិធីចេញ​ដំណើរដែលរៀបចំឡើង​ដោយគណៈកម្មាធិការដឹកនាំ ៥១៥ ខេត្តដុងថាប នៅព្រឹកថ្ងៃទី ៤ ខែកញ្ញា លោក ហ្វីញ មិញទួន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដុងថាប បានណែនាំដល់នាយទាហាន និងយុទ្ធជននៃក្រុម K៩១ ឲ្យ «ម្ចាស់ការ​បង្កើតប្រភពព័ត៌មាន» ជួបជាមួយសាក្សីដើម្បីប្រមូល និងផ្ទៀងផ្ទាត់ព័ត៌មានអំពីយុទ្ធជនពលី ដោយមានបាវចនា «ដរាបណាមានព័ត៌មានគឺនៅតែផ្ទៀងផ្ទាត់ ដរាបណាមានស្លាកស្នាមគឺនៅតែស្វែងរក ដរាបណាមានយុទ្ធជនពលីមិនទាន់បានត្រឡប់មកវិញ គឺភារកិច្ចមិនទាន់បញ្ចប់ឡើយ»​។ បន្ទាប់ពីពិធីចេញដំណើរ នាយទាហាននិងយុទ្ធជននៃក្រុម K៩១ បានទៅកាន់ប្រទេសកម្ពុជាដើម្បីបំពេញបេសកកម្ម​៕


top