ព័ត៌មាន

បន្តការផ្លាស់ប្តូរថ្មីគោលនយោបាយនិងច្បាប់ស្តីពីដីធ្លី

លោកនាយករដ្ឋមន្ត្រីក៏បានស្នើដល់គណៈកម្មាធិការដឹកនាំនិងអង្គភាពពាក់ព័ន្ធ ត្រូវបំពេញរបាយការណ៍និងសេចក្តីព្រាង ហើយដាក់ជូនអាជ្ញាធរមានសមត្ថកិច្ចឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីធានាបាននូវវឌ្ឍនភាព និងគុណភាព។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ VOV)

 

នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងហាណូយ គណៈកម្មាធិការដឹកនាំមជ្ឈិមបានបើកកិច្ចប្រជុំបូកសរុបសេចក្តីសម្រេចចិត្តលេខ ១៩-NQ/TW នៃសន្និបាតគណៈកម្មាធិការមជ្ឈិម នីតិកាលទី ១១ ស្តីពីការបន្តផ្លាស់ប្តូរគោលនយោបាយ និងច្បាប់ស្តីពីដីធ្លី ក្នុងយុគសម័យនៃការផ្សព្វផ្សាយគ្រប់ជ្រុងជ្រោយ កិច្ចការផ្លាស់ប្តូរថ្មី (doi moi)  បង្កើតមូលដ្ឋានគ្រឹះសម្រាប់វៀតណាមក្លាយជាប្រទេសឧស្សាហកម្មទំនើបនៅឆ្នាំ ២០២០  រៀបចំសន្និបាតលើកទី ៤ នៃគណៈកម្មាធិការដឹកនាំ។

ថ្លែងមតិសន្និដ្ឋាន លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ប្រធានគណៈកម្មាធិការដឹកនាំមជ្ឈិមបានបូកសរុបសេចក្តីសម្រេចចិត្តលេខ ១៩-NQ/TW ដោយស្នើឱ្យពង្រឹងវិមជ្ឈការ វិសហមជ្ឈការក្នុងការគ្រប់គ្រងដីធ្លី និងកំណត់ការទទួលខុសត្រូវផ្ទាល់ខ្លួន បែងចែកធនធានដោយ សមហេតុផល លើកកំពស់សមត្ថភាពរបស់បុគ្គលិកវិមជ្ឈការ និងពង្រឹងការគ្រប់គ្រង អធិការកិច្ច ការត្រួតពិនិត្យ និងការអនុវត្ត។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើដល់គណៈកម្មាធិ ការដឹកនាំនិងអង្គភាពពាក់ព័ន្ធ ត្រូវបំពេញរបាយការណ៍និងសេចក្តីព្រាង ហើយដាក់ជូនអាជ្ញាធរមានសមត្ថកិច្ចឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីធានាបាននូវវឌ្ឍនភាព និងគុណភាព៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top