ព័ត៌មាន

បន្តការងារប្រយុទ្ធប្រឆាំងអំពើពុករលួយនិងភាពអវិជ្ជមានយ៉ាងខ្លាំងក្លាប្រកបដោយប្រសិទ្ធភាព

នាថ្ងៃទី ១០ ឧសភា នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំមជ្ឈឹម ទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានគណៈកម្មាធិការដឹកនាំ។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ TTXVN)

កិច្ចប្រជុំនេះមានគោលបំណងពិភាក្សា និងផ្តល់យោបល់លើ៖ លទ្ធផលនៃការដឹកនាំការដោះស្រាយសំណុំរឿង និងករណីមួយចំនួន ក្រោមការត្រួតពិនិត្យនិងដឹកនាំរបស់គណៈកម្មាធិការដឹកនាំ ចាប់តាំងពីសម័យប្រជុំលើកទី ២៣ នៃគណៈកម្មាធិការដឹកនាំ រហូតមកដល់បច្ចុប្បន្ន; ផែនការត្រួតពិនិត្យប្រធានបទ ឆ្នាំ ២០២៣ នៃគណៈកម្មាធិការដឹកនាំ; ផែនការរៀបចំសន្និសីទបូកសរុបប្រតិបត្តិការរយៈពេល១ឆ្នាំរបស់គណៈកម្មាធិការដឹកនាំការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមានថ្នាក់ខេត្ត។

អញ្ជើញថ្លែងមតិសន្និដ្ឋានកិច្ចប្រជុំ អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលកន្លងមក ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយនិងភាពអវិជ្ជមានត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ ស្របតាមមុខងារ និងភារកិច្ច ដោយមានការប្រុងប្រយ័ត្ន គ្មានតំបន់ហាមឃាត់ណាមួយ  គ្មានករណីលើកលែងណាមួយ ធានាការអនុវត្តយ៉ាងត្រឹមត្រូវនូវសេចក្តីសន្និដ្ឋានរបស់គណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកការងារប្រឆាំងអំពើពុករលួយនិងភាពអវិជ្ជមាន។

ទាក់ទិននឹងភារកិច្ចនាពេលខាងមុខ គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំបានស្នើឱ្យស្ថាប័នពាក់ព័ន្ធបន្តជំរុញការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមានដោយស្មារតី “ម៉ឺងម៉ាត់ ខ្ជាប់ខ្ជួន មិនឈប់ឈរ គ្មានតំបន់ហាមឃាត់ គ្មានការលើកលែង ហើយទោះជានោះជានរណាក៏ដោយ”៕


top