ព័ត៌មាន

បទប្បញ្ញត្តិស្តីពីការចាត់តាំងប្រធានរដ្ឋស្តីទី

នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ក្នុងសម័យប្រជុំវិសាមញ្ញលើកទី៣ រដ្ឋសភាបានបោះឆ្នោតដោយសម្ងាត់ និងបានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការឈប់កាន់តំណែងប្រធារដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមអាណត្តិ ២០២១-២០២៦ និងតំណែងជាសមាជិករដ្ឋសភា អាណត្តិ ២០២១ ២០២៦ ចំពោះលោក Nguyen Xuan Phuc។
 ដូច្នេះហើយ លោកស្រី​អនុប្រធានរដ្ឋ Vo Thi Xuan Anh បាន​កាន់តំណែង​ជា​ប្រធានរដ្ឋស្តីទីនៃ​សាធារណរដ្ឋសង្គម​វៀតណាម។ រូបថត៖ VNA 

យោងតាមមាត្រា ៩៣ នៃរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំ ២០១៣៖ នៅពេលដែលប្រធានរដ្ឋមិនអាចធ្វើការ ក្នុង​អំឡុងពេលយូរ អនុប្រធានរដ្ឋនឹងកាន់តំណែងជាប្រធានរដ្ឋស្តីទី។ ក្នុងករណីតំណែងប្រធានរដ្ឋនៅទំនេរ អនុប្រធានរដ្ឋត្រូវកាន់​តំណែងនេះ រហូតដល់រដ្ឋសភាបោះឆ្នោតជ្រើសរើសប្រធានរដ្ឋថ្មី។ ដូច្នេះហើយ លោកស្រី​អនុប្រធានរដ្ឋ Vo Thi Xuan Anh បាន​កាន់តំណែង​ជា​ប្រធានរដ្ឋស្តីទីនៃ​សាធារណរដ្ឋសង្គម​វៀតណាម៕


top