ប្រព្រឹត្តទៅនៅភូមិ ឌីញគឺ (Dinh Cu) ដែលបច្ចុប្បន្នជា ក្រុមលំនៅដ្ឋានផ្លូវ ឌីញគឺ (Dinh Cu) សង្កាត់ មីធឿង (My Thuong
ប្រព្រឹត្តទៅនៅភូមិ ឌីញគឺ (Dinh Cu) ដែលបច្ចុប្បន្នជា ក្រុមលំនៅដ្ឋានផ្លូវ ឌីញគឺ (Dinh Cu) សង្កាត់ មីធឿង (My Thuong) (ទីក្រុង ហ្វេ (Hue)) ពិធីបុណ្យសែនព្រេនត្រី និងសុំឱ្យអាកាសធាតុអំណោយផល គឺជាពិធីបុណ្យប្រពៃណីមួយក្នុងចំណោមពិធីបុណ្យប្រពៃណីជាច្រើនរបស់ប្រជានេសាទ នៅភាគកណ្តាល។ រៀងរាល់បីឆ្នាំម្តង គឺនៅថ្ងៃទី ២១ - ២២ ខែ ខែទី៧ (តាមចន្ទគតិ) ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងយ៉ាងឧឡារិក ដើម្បីបួងសួងឲ្យប្រទេសជាតិមានភាពរុងរឿង និងប្រជាជនមានជីវភាពសម្បូរសប្បាយ អាកាសធាតុអំណោយផល និងរដូវប្រមូលផលច្រើនសន្ធឹក ជីវភាពរស់នៅរបស់ប្រជាជនក្នុងភូមិមានភាពរីករាយ
សុខសាន្ត។
ពិធីបុណ្យនេះមានពីរផ្នែកគឺ ពិធី និងបុណ្យ។ ពិធីនេះប្រព្រឹត្តទៅយ៉ាងឱឡារិករួមមាន ពិធីទទួលអាទិទេព ដែលជាអ្នកអង្គបង្កើតនិងការពារភូមិ អុជធូបបួងសួងសុំសេចក្ដីសុខ និងពិធីសំខាន់។ ក្នុងសម្លៀកបំពាក់ប្រពៃណី - អាវផាយពណ៌ខ្មៅ ខោពណ៌ស កន្សែងពណ៌ក្រហម - ម្ចាស់ទូក និងអ្នកចាស់ព្រឹទ្ធាចារ្យក្នុងភូមិ អុជធូប បួងសួងសុំសមុទ្រស្ងប់ស្ងាត់ នេសាទករធ្វើដំណើរចេញទៅសមុទ្រដោយសុវត្ថិភាព ហើយនេសាទបានត្រី និងបង្គាជាច្រើន។ ពាក្យបួងសួងត្រូវបានសូត្រ ក្នុងសំឡេងស្គរ និងគង ដែលប្រៀបដូចជាការផ្ញើរសារមួយអំពីជំនឿរបស់ប្រជាជនតាមឆ្នេរសមុទ្រ ទៅកាន់ឋានសួគ៌ ផែនដី និងបុព្វការីជន។
មិនត្រឹមតែមានអត្ថន័យស្មារតីប៉ុណ្ណោះទេ ពិធីបុណ្យនក៏ជាឱកាសសម្រាប់កូនចៅចងចាំនូវគុណូបការៈបរបស់បុព្វការីជន ដែលបានកសាងភូមិ និងបង្កើតមុខរបររបស់ខ្លួន ទន្ទឹមនឹងនោះក៏ជាការលើកតម្កើងស្មារតីសាមគ្គី ត្រឡប់រកប្រភពដើម និងគ្រូដើមផងដែរ។ បន្ទាប់ពីពិធីដ៏អធិកអធម មានពិធីបុណ្យដ៏អ៊ូអរ សប្បាយរីករាយ ជាមួយនឹងរបាំម៉ុងសាយ បទចម្រៀងប្រជាប្រិយ ហ្វេ (Hue) តន្ត្រីប្រជាប្រិយ ហើយពិសេសនោះគឺការប្រណាំងទូកត្រាយ (Trai)ដែលជាព្រឹត្តិការណ៍អ៊ូអរជាងគេនៃពិធីបុណ្យនេះ។
ទូកត្រាយ (Trai)ជាប្រភេទទូកពិសេស ដែលធ្វើពីបន្ទះក្ដារវែងៗចំនួនបីបន្ទះ ដឹកអ្នកចែវចំនួន ១៤នាក់ ក្នុងនោះមានម្នាក់កាន់ចង្កូតទូក ម្នាក់កាន់ក្បាលទូក និងអ្នកចែវទូកចំនួន ៦ គូ។ ការប្រណាំងទូកនេះមានរង្វាន់ជាច្រើន ចាប់ពីព្រឹកដល់រសៀល ដោយការចាប់ផ្តើមពីរង្វាន់ “គ្រឿងសំណែន”ដែលគឺថាសស្លាម្លូ និងស្រា បញ្ចប់គឺរង្វាន់ សូត្រពណ៌ក្រហម ដែលជានិមិត្តរូបនៃកិត្តិយស និងសំណាង។ នៅចន្លោះមាន "រង្វាន់លុយ" គឺជាសាច់ប្រាក់។ ការប្រណាំងនីមួយៗ មានបីវគ្គ ដោយមានអ្នកចែវទូកក្នុងពេលដំណាលគ្នាប្រើអស់កម្លាំងនៅលើផ្ទៃទឹក បង្កើតជាទិដ្ឋភាពដ៏អ៊ូអរលើផ្ទៃ តាមយ៉ាង (Tam Giang) ល្វឹងល្វើយ។
ការប្រណាំងទូកមិនត្រឹមតែជាការប្រកួតប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវអត្ថន័យនៃការបួងសួងសុំរដូវអំណោយផល ប្រជាជនមានជីវភាពសម្បូរសប្បាយរុងរឿង បង្ហាញពីស្មារតីសាមគ្គី ឆន្ទៈធ្វើដំណើរទៅកាន់លំហសមុទ្រ និងបំណងប្រាថ្នាចង់យកជម្នះធម្មជាតិរបស់ប្រជាជនតំបន់សមុទ្រ។ នៅពេលដែលសំឡេងសម្រែកហ៊ោកញ្ជៀវស្ងប់ស្ងាត់ទៅ ពិធីបុណ្យបានបញ្ចប់ នៅរសៀលរដូវស្លឹកឈើជ្រុះដ៏ត្រចះត្រចង់ គឺបើករដូវកាលធ្វើថ្មី ដែលពោរពេញដោយក្តីសង្ឃឹម។
ចំពោះប្រជាជនទីក្រុង ហ្វេ (Hue) ពិធីបុណ្យសែនត្រី និងសុំអាកាសធាតុអំណោយផល គឺជានិមិត្តរូបនៃការដឹងគុណ ជំនឿ និងជីវៈវប្បធម៌រឹងមាំ។ ឆ្លងកាត់ជាច្រើនជំនាន់ ពិធីបុណ្យនេះមិនត្រឹមតែរក្សានូវជំនឿប្រពៃណីប៉ុណ្ណោះទេ ថែមទាំងបានក្លាយទៅជាការចិញ្ចឹមបីបាច់ ថែរក្សាវប្បធម៌ប្រជាប្រិយ នៅតំបន់ភាគកណ្តាល ដែលជាភាពស្រស់ស្អាតមួយបានរួមចំណែកបង្កើតអត្តសញ្ញាណវប្បធម៌នៃតំបន់រាជធានីបុរាណ៕
អនុវត្ត៖ ឡេ ឌិញហ័ង - ង្វៀន ថាំង - ហ័្វងហា / VNP
ប្រែសម្រួលដោយង្វៀនយ៉ាង