ព័ត៌មាន

បណ្តា​អង្គការបាល់ទាត់អន្តរជាតិ ជួយ​ឧបត្ថម្ភ​ជនរងគ្រោះដោយគ្រោះរញ្ជួយដីនៅប្រទេសទួរគី និងស៊ីរី

នាថ្ងៃទី ១៧ ខែកុម្ភៈ សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានដកប្រាក់ចំនួន ១ លានដុល្លារពីមូលនិធិ FIFA ដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់ជនរងគ្រោះដោយគ្រោះរញ្ជួយដីនៅប្រទេសទួរគី និងស៊ីរី។
   (រូបថត៖ TTXVN)  

ដើម្បីទិញនិងចែកចាយរបស់របរសំខាន់ៗ ក៏ដូចជាផ្គត់ផ្គង់ទីជម្រកបន្ទាន់និងបណ្តោះអាសន្នសម្រាប់ប្រជាជនដែលរងផលប៉ះពាល់។ FIFA នឹងបន្តតាមដានស្ថានការណ៍យ៉ាងដិតដល់ ដើម្បីធ្វើការសម្រេចចិត្តបន្ថែមទៀត។

កាលពីសប្តាហ៍មុន  ការប្រកួតបាល់ទាត់អង់គ្លេស Premier League បានប្រកាសថា នឹងបរិច្ចាគ ១ លានផោន ខណៈដែលសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) និងមូលនិធិ UEFA សម្រាប់កុមារក៏បានបញ្ជូនទៅតំបន់រងគ្រោះដោយការរញ្ជួយដីនូវកញ្ចប់ជំនួយដំបូងដែលមានតម្លៃ ២០ ម៉ឺនអឺរ៉ូផងដែរ៕


top