ចំណុចសំខាន់ៗ

បណ្តា​ប្រទេស បណ្តាគណៈបក្សនយោបាយ ត្រូវលើកកម្ពស់ស្មារតីសាមគ្គី សហគមន៍មានភារកិច្ច

តាមលោកអគ្គលេខាធិការបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) ប្រទេសនានា បណ្តាគណៈបក្ស ត្រូវលើកកម្ពស់ស្មារតីសាមគ្គី សហគមន៍មានភារកិច្ច បង្កើនចរចា ព្រួតដៃទប់ទល់បញ្ហាប្រឈមសន្តិសុខប្រពៃណី ក្រៅប្រពៃណី។

យប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការមជ្ឈិមបក្ស លោកអគ្គលេខាធិការបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់បក្ស អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអនឡាយ រវាងបក្សកុម្មុយនិស្តចិន និងបណ្តាគណៈបក្សនយោបាយ នៅលើពិភពលោកក្រោមប្រធានបទ៖ “ដើម្បីផលប្រយោជន៍ប្រជាជន ការទទួលខុសត្រូវ​​របស់គណៈបក្សនយោបាយ”។

កិច្ចប្រជុំបានរៀបចំតាមការផ្តើមគំនិតរបស់បក្សកុម្មុយនិស្តិចិន អញ្ជើញចូលរួមមានគណៈប្រតិភូប្រហែល​១០ពាន់នាក់ មកពីគណៈបក្សនយោបាយប្រហែល៥០០គណៈបក្ស និងអង្គការនយោបាយនៅប្រទេសនានាជាង​៦០០ នៅលើពិភពលោក។ កាសែតរូបភាពវៀតណាម គោរពផ្ញើ​ជូន​សុន្ទរកថាទាំងស្រុងរបស់លោកអគ្គលេខាធិការបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) នៅកិច្ចប្រជុំកំពូល៖

សូមគោរពសមមតិ្ត ស៊ីជិនពីង អគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន ប្រធារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន


សូមគោរពឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា​ជាតំណាងគណៈបក្សនយោបាយ និងអង្គការនានា​ជុំវិញពិភពលោក

ខ្ញុំមានសេចក្តីរីករាយដែលបានចូលរួមកិច្ចប្រជុំកំពូលរវាងបក្សកុម្មុយនិស្តចិន និងបណ្តាគណបក្សនយោបាយនៅលើពិភពលោកក្នុងឱកាសខួប ១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តចិន។ ក្នុងនាមបក្ស រដ្ឋ និងប្រជាជនវៀតណាមខ្ញុំសូមថ្លែងអំណរគុណយ៉ាងកក់ក្តៅចំពោះបក្ស រដ្ឋាភិបាល និងប្រជាជនចិនជាបងប្អូនក្នុងឱកាសខួប ១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តចិន និងសូមគោរពជូនពរឯកឧត្តម លោកជំទាវ អ្នកនាងកញ្ញា​បានចូលរួមសន្និសិទ។

ក្នុងរយៈពេល១០០​ឆ្នាំកន្លងមកនេះ បក្សកុម្មុយនីស្តចិនបានដឹកនាំធ្វើឱ្យប្រជាជនចិន ទទួលបាននូវសមិទ្ធិផលដ៏ធំធេង និងជាប្រវត្តិសាស្ត្រ ហើយសមិទ្ធិផលជាច្រើនត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់។  យើងខ្ញុំសូមអបអរសាទរដោយស្មោះត្រង់ចំពោះបក្សកុម្មុយនីស្ត និងប្រជាជនចិនចំពោះសមិទ្ធិផលទាំងនោះ ហើយជឿជាក់ថាក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ជាមួយអគ្គលេខាធិការ ប្រធានរដ្ឋ​ ស៊ីជីនពីង គឺជាស្នូល  ប្រជាជនចិននឹងបន្តទទួលបានសមិទ្ធិផលថ្មី និងធំធេងថែមទៀត  កសាងប្រទេសចិនឱ្យទៅជាប្រទេសសង្គមនិយមទំនើប វិបុលភាព អរិយធម៌ សុខដុមរមនា និងស្រស់ស្អាត។

សូមគោរពឯកឧត្តម លោកជំទាវ អ្នកនាងកញ្ញា

ដោយឈរលើគោលការណ៍ការបរទេសឯករាជ្យ  ម្ចាស់ការលើខ្លួនឯង  សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៏ ពហុភាគី ពហុរូបភាព ផ្តើមចេញពីប្រពៃណី  សង្គមនិយមអន្តរជាតិសុទ្ធសាធ និងមានសារសំខាន់នៃទំនាក់ទំនងមិត្តភាពយូរអង្វែង រវាងបក្សទាំងពីរ ប្រទេសទាំងពីរ វៀតណាម - ចិន។ គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាម បានចូលរួមសន្និសីទក្នុងស្មារតីបើកទូលាយ និងកិច្ចសហប្រតិបត្តិការ   ត្រៀមពិភាក្សាជាមួយគណបក្សនយោបាយលើប្រធានបទ “ដើម្បីសុភមង្គលរបស់ប្រជាជន ការទទួលខុសត្រូវនៃបក្ស” ។

 


លោកអគ្គលេខាធិការបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) ថ្លែងសុន្ទរកថានៅកិច្ចប្រជុំកំពូលរវាងបក្សកុម្មុយនិស្តចិន និងបណ្តាគណៈបក្សនយោបាយនៅលើពិភពលោក។ រូបថត៖ ទ្រីយុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 
លោកអគ្គលេខាធិការបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong)ដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់បក្សអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអនឡាយ។ រូបថត៖ ទ្រីយុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

លោកអគ្គលេខាធិការបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) អញ្ជើញចូលរួមកិច្ចប្រជុំតាមសេចក្តីអញ្ជើញរបស់គណៈកម្មាធិការប្រតិបត្តិការមជ្ឈិមបក្សកុម្មុយនិស្តចិន។ រូបថត៖ ទ្រីយុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម 

 

ក្នុងមួយជីវិតរបស់លោកប្រធានហូជីមិញ ដែលជាស្ថាបនិកបក្សកុម្មុយនិស្តវៀតណាមដែលជាមេដឹកនាំដ៏ឆ្នើមរបស់ប្រជាជាតិវៀតណាម លោកត្រូវបានអង្គការយូណេស្កូចាត់ទុកជាវីរៈបុរសនៃការរំដោះជាតិ និងជាអ្នកវប្បធម៌ដ៏លេចធ្លោរបស់វៀតណាម ដែលធ្លាប់បាននិយាយថា៖ "ប្រជាជនគឺមានតម្លៃបំផុត គឺជាសំខាន់បំផុត គឺមានឧត្តម និងខ្ពស់ជាងគេ” "នៅលើមេឃគ្មានអ្វីមានតម្លៃដូចប្រជាជននៅឡើយ។ នៅលើលោកនេះគ្មានអ្វីដែលខ្លាំងជាងកម្លាំងសាមគ្គីរបស់ប្រជាជនឡើយ”។ ខ្ញុំជឿជាក់ថាឯកឧត្តម លោកជំទាយ អ្នកនាងកញ្ញា​ ប្រតិភូទាំងអស់ចែករំណែកទស្សនៈនេះ ពីព្រោះប្រជាជនគឺជាមូលដ្ឋានគ្រឹះនៃសង្គម ដែលជាប្រភពនៃកម្លាំងរបស់គណៈ​បក្សនយោបាយ និងអង្គការនយោបាយ ហើយជាគោលដៅ មុខសញ្ញាឆ្ពោះទៅរកនូវគោលការណ៍ និងគោលនយោបាយរបស់ប្រទេសនីមួយៗ និងគណៈបក្សនយោបាយពិតប្រាកដ។

ការស្វែងរកសុភមង្គលគឺជាសេចក្តីប្រាថ្នា និងសិទ្ធិស្របច្បាប់របស់ប្រជាជនទាំងមូល។ នោះគឺជាសេចក្តីប្រាថ្នាសម្រាប់សង្គមល្អ ដែលមនុស្សគ្រប់រូបត្រូវបានអភិវឌ្ឍពេញលេញ ត្រូវមាន ជីវភាពរស់នៅប្រកបដោយភាពរុងរឿង សុភមង្គល ប្រកបដោយសុខសន្តិភាពមនុស្សគ្រប់គ្នាស្មើគ្នា ស្រឡាញ់ និងជួយគ្នា។ ក្រៅពីបំណងប្រាថ្នារួមនោះ ប្រជាជននៅប្រទេសនីមួយៗ តំបន់ត្រូវមានការយកចតិ្តទុកដាក់ ស្របច្បាប់របស់ពួកគេ ដូចជាការបញ្ចប់សង្គ្រាមជម្លោះ  ការដោះស្រាយភាពសោកសៅក្នុងសង្គម  ភាពក្រីក្រ  ការប្រយុទ្ធប្រឆាំងនឹងការប្រែ   ប្រួល​អាកាសធាតុ ការការពារការរីករាលដាល។ ល។

សន្តិភាព  កិច្ចសហប្រតិបត្តិការ  និង  ការអភិវឌ្ឍនៅតែជានិន្នាការធំមួយនៅលើពិភពលោក ប៉ុន្តែប្រជាជននៃប្រទេសទាំងអស់ក៏កំពុងប្រឈមនឹងបញ្ហាតានតឹង សង្រ្គាមដែលកំពុងកើតមានឡើង ហានិភ័យនៃភាពយឺតយ៉ាវខាងសេដ្ឋកិច្ច  អស្ថិរភាព និងការគំរាមកំហែងសន្តិសុខតាមបែបប្រពៃណី និងមិនប្រពៃណី។ ការវិបត្តិសេដ្ឋកិច្ច-សង្គម អស្ថិរភាពនយោបាយ-សង្គម ការប្រែប្រួលអាកាសធាតុ ការបំពុលបរិយាកាស សកម្មភាពភេរវកម្មការរីក រាលដាលនៃជំងឺCovid-19 បានជះឥទ្ធិពលយ៉ាងខ្លាំងដល់គ្រប់ផ្នែកនៃជីវភាពសេដ្ឋកិច្ច-សង្គមសកលលោក និងជីវភាពរស់នៅរបស់មនុស្ស។

ក្នុងនាមជាអង្គការនយោបាយ-សង្គមដ៏សំខាន់មួយនៅក្នុងជីវភាពរស់នៅរបស់ប្រទេសនានា ហើយក៏ជាម្ចាស់ការសំខាន់មួយក្នុងទំនាក់ទំនងអន្តរជាតិ គណៈ​បក្សនយោបាយ និងអង្គការនយោបាយ-សង្គមត្រូវការលើកកម្ពស់តួនាទីរបស់ខ្លួន រួមគ្នាជាមួយរដ្ឋាភិបាលនៃប្រទេសដទៃទៀតដើម្បីនាំមកនូវសេចក្តីសុខជូនប្រជាជន។ ចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការនៃការទប់ទល់ទៅនឹងបញ្ហាប្រឈមជាសកល លើកកម្ពស់នូវសមត្ថភាពអភិបាលកិច្ចពិភពលោកដោយធ្វើឱ្យសម្រេចបាននូវសេចក្តីប្រាថ្នាសុភមង្គលរបស់មនុស្សជាតិទាំងអស់។ ខ្ញុំចង់ចែករំលែកយោបល់ខ្លះៗដូចខាងក្រោម៖

ទីមួយ: នៅលើថ្នាក់ជាតិ ការបង្កើត និងការអនុវត្តគោលការណ៍ មា៏គា និងកម្មវិធីនយោបាយនានាចាំបាច់ត្រូវមានចេញពីការយល់ដឹងអំពីការ “យកប្រជាជនធ្វើជាឬសគល់” យកប្រជាជនធ្វើជាមជ្ឈមណ្ឌល ចាត់ទុកសុភមង្គលរបស់ប្រជាជនជាគោលដៅខ្ពស់បំផុត។ ដោយហេតុនេះជំរុញរដ្ឋឱ្យបង្កើត អនុវត្តច្បាប់ និងគោលនយោបាយសមស្រប មានប្រសិទ្ធភាពសមស្រប និងជាក់លាក់ដើម្បីធានាការអភិវឌ្ឍតាមទិសដៅនោះ។

ទីពីរ: បណ្តាប្រទេស និងគណៈបក្សនយោបាយ ត្រូវប្រកាន់ខ្ជាប់ស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវរបស់សហគមន៍។ ពង្រឹងការសន្ទនា យោគយល់គ្នាកិច្ចសហប្រតិបត្តិការអន្តរជាតិការ គោរពផលប្រយោជន៍សមស្របរបស់គ្នា រួមឆ្លើយតបទៅនឹងបញ្ហាប្រឈមខាងសន្តិសុខ ប្រពៃណី និងអប្រពៃណី លើកកម្ពស់នូវច្បាប់អន្តរជាតិ ជាពិសេសក្នុងការដោះស្រាយការខ្វែងគំនិត និងជម្លោះ។ តែនៅពេលប្រទេស និងប្រជាជាតិរស់នៅជាមួយគ្នាដោយសន្តិភាព មិត្តភាព ការគោរពគ្នា ជំនួយគ្នាទៅវិញទៅមកដើម្បីអនាគតដ៏ល្អរួមរបស់មនុស្សជាតិ មានតែពេលនោះប្រជាជននៅលើពិភពលោកនឹងទទួលបានសុភមង្គលពេញលេញ និងពិតប្រាកដ។
ទីបី: ភារកិច្ចបន្ទាន់នាពេលបច្ចុប្បន្ននេះ របស់បណ្តាប្រទេស បក្សនយោបាយ និងអង្គការនយោបាយ-សង្គម គឺដើម្បីការពារសេចក្តីសុខរបស់ប្រជាជន ទប់ស្កាត់ជំងឺCovid-19 អោយបានឆាប់ៗ និងស្តារការអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័ស ធានាសុខុមាលភាពសង្គម។ ដើម្បីអនុវត្តការងារនេះប្រកបដោយប្រសិទ្ធភាពការខិតខំប្រឹងប្រែង និងការឯកភាពរបស់រដ្ឋាភិបាល  បក្សនយោបាយ អង្គការ និងប្រជាជនគឺជាកត្តាសំខាន់ៗ ប៉ុន្តែកិច្ចសហប្រតិបត្តិការអន្តរជាតិមានប្រសិទ្ធិភាព មានសារៈសំខាន់ ក្នុងនោះមានការធានានូវការផ្គត់ផ្គង់ ស្មើភាព និងទាន់ពេលវេលាក្នុងការវ៉ាក់សាំងប្រឆាំងនឹងរោគរាតត្បាត។

សូមគោរពឯកឧត្តម លោកជំទាវ អ្នកនាងកញ្ញា

កម្មវិធីនយោបាយដំបូងរបស់បក្សកុម្មុយនិស្តវៀតណាម បានកំណត់ថាភារកិច្ចជាមូលដ្ឋាននៃបដិវត្តវៀត​ណាម​គឺត្រូ​វ​ឆ្លើយតបនឹងតម្រូវការបន្ទាន់របស់ប្រទេសជាតិ និងសេចក្តីប្រាថ្នារបស់ប្រជាជន។ លោកប្រធានហូជីមិញដែលកំពុងរស់នៅក៏បានរំលឹកសមាជិក សមាជិកាបក្សជានិច្ចជាកាលគឺត្រូវបានគិតគូរថា “ផលប្រយោជន៍ប៉ុន្មានសម្រាប់ប្រជាជន សិទ្ធិប៉ុន្មានក៏ជារបស់ប្រជាជន” ។

 


លោកអគ្គលេខាធិការបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) ថ្លែងសុន្ទរកថា នៅកិច្ចប្រជុំកំពូលរវាងបក្សកុម្មុយនិស្តចិន និងបណ្តាគណៈបក្សនយោបាយលើពិភពលោក។ រូបថត៖ ទ្រីយុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម 

 

លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋចិន ស៊ីជិនពីង ថ្លែងសុន្ទរកថា បើកកិច្ចប្រជុំកំពូលរវាងបក្សកុម្មុយនិស្តចិននិងបណ្តាគណៈបក្សនយោបាយនៅលើពិភពលោក។ រូបថត៖ ទ្រីយុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម 

 

ជាប់សាច់ស្រស់ ឈាមស្រស់ជាមួយនឹងប្រជាជនហើយបានការគាំទ្រពីប្រជាជន បក្សកុម្មុយនិស្តវៀតណាមបានដឹកនាំប្រជាជនវៀតណាមជំនះរាល់ការលំបាកនិងឧបសគ្គជាច្រើនក្នុងរយៈពេល ៩០ ឆ្នាំកន្លងមក។ តាំងពីបងើ្កតមក បក្សកុម្មុយនិស្តវៀតណាមបានដឹកនាំប្រជាជនវៀតណាម បំពេញសេចក្តីបំណងប្រាថ្នារបស់ពួកអ្នកអាណានិគមនិយមគឺ ទទួលបានឯករាជ្យនៅឆ្នាំ ១៩៤៥ បន្ទាប់មកប្រជាជនទាំងមូលទទួលបានជោគជ័យសង្គ្រាមតស៊ូប្រឆាំងទាំង២ ដើម្បីទទួលបានមកវិញ និងការពារឯករាជ្យជាតិ  បង្រួបបង្រួមជាតិនៅឆ្នាំ ១៩៧៥។ ចាប់តាំងពីពេលនោះ ប្រជាជនវៀតណាម ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម បានការពារឯករាជ្យភាពរបស់ខ្លួន ទទួលបានឈ្នះក្នុងការទស៊ូ ដើម្បីការពារប្រទេសបានងើបឡើងក្រោយពីសង្គ្រាម និងទទួលបានសមិទ្ធិផលដ៏ធំធេងជាច្រើនក្នុងបព្វហេតុផ្លាស់ប្តូរថ្មី អភិវឌ្ឍន៍ប្រទេស។

សព្វថ្ងៃនេះ ប្រទេសវៀតណាមគឺជាប្រទេសកំពុងអភិវឌ្ឍន៍ មានប្រាក់ចំណូលមធ្យមនិងជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅលើពិភពលោក។ វប្បធម៌បានរីកចម្រើន ជីវភាពរស់នៅ សម្ភារៈនិងស្មារតីរបស់ប្រជាជនត្រូវបានធ្វើឱ្យប្រសើរឡើងដែលជា ក្រុមប្រទេសដែលសម្រេចបានសន្ទស្សន៍អភិវឌ្ឍន៍មនុស្សខ្ពស់របស់អង្គការសហប្រជាជាតិ (HDI) ជាពិសេសប្រៀបធៀបទៅនឹងបណ្តាប្រទេសដទៃទៀតក្នុងកម្រិតអភិវឌ្ឍន៍ដូចគ្នា។ បានក្លាយជាសមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមក ប្រទេសវៀតណាមបានប្រឹងប្រែងទប់ទល់នឹងរោគរាតត្បាត Covid-19 ដោយចាត់ទុកសុខភាព និងសុវត្ថិភាពអាយុជីវិតរបស់ប្រជាជនជាសំខាន់ពំផុត។ បង្ការ និងទប់ស្កាត់ការរាលដាលយ៉ាងសកម្ម និងមានប្រសិទ្ធភាពខណៈពេលលើកកម្ពស់ការស្តារសេដ្ឋកិច្ច  ការអភិវឌ្ឍ និងធានាសុខុមាលភាពសង្គម។

បទពិសោធន៍ពីការអនុវត្តរបស់យើងខ្ញុំគឺយកសេចក្តីសុខរបស់ប្រជាជនជាគោលដៅដើម្បីខិតខំ ដោយពឹងផ្អែកលើកម្លាំងរបស់ប្រជាជន។ បក្សដឹកនាំដោយមាគ៌ានៃការអភិវឌ្ឍន៍ដោយផ្អែកលើក្រិតក្រម សត្យានុម័តិ  កំណើនសេដ្ឋកិច្ចដើរទន្ទឹមគ្នាជាមួយការអនុវត្ត ឈានទៅរកវឌ្ឍនភាពនិងសមភាពសង្គម ការការពារបរិស្ថាន ពិចារណាលើវប្បធម៌ជាមូលដ្ឋាននៃស្មារតីរបស់សង្គម។ កសាងនីតិរដ្ឋរបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន។ ដាស់តឿន និងលើកកម្ពស់ការភ្លាស់ប្តូរថ្មី ច្នៃប្រឌិត និងការចូលរួមរបស់សង្គមទាំងមូល។ ពង្រីកការទំនាក់ទំនងប្រកបដោយសន្តិភាព មិត្តភាព និងសហប្រតិបត្តិការជាមួយប្រទេសដទៃទៀតនៅលើពិភពលោក។ ដោយមានឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ប្រទេសជាតិដើម្បីអភិវឌ្ឍន៍​ ប្រកបដោយភាពរុងរឿង និងសប្បាយរីករាយ បក្ស រដ្ឋ និងប្រជាជនវៀតណាមកំពុងខិតខំប្រឹងប្រែងក្នុងការ កសាងបក្ស និងប្រព័ន្ធនយោបាយឱ្យបានស្អាតស្អំ  រឹងមាំ ទូលំទូលាយ ប្រកបដោយប្រសិទ្ធភាព។ ជម្រុញលើគ្រប់វិស័យ ព្រមៗគ្នានៃការផ្លាស់ប្តូរថី្ម  ឧស្សាហូបនីយកម្ម និងទំនើបកម្ម បន្តអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវគោលនយោបាយការបរទេសឯករាជ្យភាព ធើ្វជាម្ចាស់ការ ពហុភាគី ពហុរូបភាព និង សមាហរណកម្មអន្តរជាតិលើគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ ក្នុងនាមជាមិត្ត ជាដៃគូ ទុកចិត្តនិងជាសមាជិកសកម្មដែលមានទំនួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ។ ពង្រីកទំនាក់ទំនងនិងជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្លាំងនយោបាយ-សង្គម និងប្រជាជននៃប្រទេសផ្សេងៗ ខិតខំដើម្បីសន្តិភាព ឯករាជ្យ ជាតិ ប្រជាធិបតេយ្យ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងវឌ្ឍនភាព។

ក្នុងឱកាសនេះ ក្នុងនាម បក្ស រដ្ឋ និងប្រជាជនវៀតណាម ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងការជំនួយរបស់ប្រជាជននៃប្រទេសផ្សេងៗ បក្សនយោបាយនិងអង្គការនយោបាយ-សង្គមសម្រាប់ប្រទេស​វៀតណាម​គ្រប់ពេលវេលា។ យើងខ្ញុំសូមគោរព និងថ្លែងអំណរគុណចំពោះប្រទេសចិនបានជំនួយគ្រប់ផ្នែកក្នុងដំណើរការនៃការតស៊ូដើម្បីឯករាជ្យរបស់វៀតណាមនាពេលកន្លងមក និងការអភិវឌ្ឍប្រទេសសព្វថ្ងៃ។

សូមជូនពរឱ្យកិច្ចប្រជុំកំពូលរវាងបក្សកុម្មុយនីស្តចិន ជាមួយនឹងបណ្តាគណបក្សនយោបាយនៅលើពិភពលោកទទួលបានជោគជ័យដ៏អស្ចារ្យ។

សូមអរគុណ

ទីភ្នាក់ងារសារព័ត៌មានវៀតណាម/​កាសែតរូបភាពវៀតណាម​



top