ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ បានបញ្ចប់ប្រកបដោយជោគជ័យ។ បណ្តាខេត្តនៅភាគពាយ័ព្យ ដូចជា ឡៃចូវ សុនឡា ឌៀនបៀន ឡាវកៃ និងទ្វៀនក្វាង បានបង្ហើយការបោះឆ្នោតជាមួយនឹងអត្រាទៅបោះឆ្នោតខ្ពស់ ពោលគឺជិត១០០%។
សន្លឹកឆ្នោតនីមួយៗ តំណាងឱ្យក្តីសង្ឃឹម និងការរំពឹងទុកថ្មីសម្រាប់ប្រជាជននៅភាគពាយ័ព្យ នៅពេលដែលជីវភាពសេដ្ឋកិច្ចនិងសង្គមរបស់ពួកគេនៅតែមានការលំបាកនិងខ្វះខាត។ អ្នកបោះឆ្នោត លី មីណា មកពីក្រុមជនជាតិ ហាញី ក្នុងឃុំព្រំដែន ស៊ីនថៅ ខេត្តឌៀនបៀន និងលោក ទ្រៀវវ៉ាន់ធឿង អ្នកបោះឆ្នោតនៅឃុំ ឡាំធឿង ខេត្តឡាវកៃ បានសម្តែងថា៖
"ខ្ញុំ និងប្រជាជនឃុំស៊ីនថៅបានជ្រើសរើសតំណាងឆ្នើមៗ។ យើងសង្ឃឹមថា តំណាងទាំងនេះនឹងជួយឲ្យប្រជាជនអភិវឌ្ឍ និងរីកចម្រើនថែមទៀត"។
“ខ្ញុំពិតជារីករាយ និងរំភើបខ្លាំងណាស់ដែលបានទៅបោះឆ្នោត។ ខ្ញុំក៏រំពឹងថា បេក្ខជនដែលជាប់ឆ្នោតជាសមាជិកសភា ឬសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបំពេញតាមបំណងប្រាថ្នារបស់ប្រជាជន និងអ្នកបោះឆ្នោតតាមរបៀបដ៏ល្អបំផុត”។
ដោយមានស្មារតី និងការទទួលខុសត្រូវខ្ពស់ អ្នកបោះឆ្នោតនៃបណ្តាជនជាតិនៅតំបន់ភាគពាយ័ព្យបានបង្ហើយការបោះឆ្នោតមុនកាលកំណត់៕