បន្ទាប់ពីបញ្ចប់ការសិក្សានៅអឺរ៉ុប ហើយត្រឡប់មកប្រទេសវៀតណាមវិញ បណ្ឌិត ង្វៀន វៀតហឿង អនុប្រធាននៃមហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកទេសសម្ភារៈ (សាកលវិទ្យាល័យ Phenikaa) ដែលជាម្ចាស់រង្វាន់ភូគោលមាស២០២៤ (Golden Globe) និងជាយុវជនឆ្នើមវៀតណាម ឆ្នាំ២០២៤...
បន្ទាប់ពីបញ្ចប់ការសិក្សានៅអឺរ៉ុប ហើយត្រឡប់មកប្រទេសវៀតណាមវិញ បណ្ឌិត ង្វៀន វៀតហឿង អនុប្រធាននៃមហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកទេសសម្ភារៈ (សាកលវិទ្យាល័យ Phenikaa) ដែលជាម្ចាស់រង្វាន់ភូគោលមាស២០២៤ (Golden Globe) និងជាយុវជនឆ្នើមវៀតណាម ឆ្នាំ២០២៤ បានជ្រើសរើសផ្លូវក្នុងការក្តាប់បច្ចេកវិទ្យាស្នូល នៅក្នុងមាតុភូមិខ្លួនឯង។ ស្នាដៃរបស់លោក មិនត្រឹមតែជាជោគជ័យផ្ទាល់ខ្លួនប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៃបច្ចេកវិទ្យាសម្ភារៈណាណូ របស់វៀតណាមក្នុងយុគសម័យថ្មីផងដែរ។
បណ្ឌិត ង្វៀន វៀតហឿង (Nguyen Viet Huong) ជាអ្នកវិទ្យាសាស្ត្រវ័យក្មេង ដែលឈានមុខគេ ក្នុងផ្នែកបច្ចេកវិទ្យាសម្ភារៈណាណូ នៅប្រទេសវៀតណាម។ ឯកសារពីសាកលវិទ្យាល័យ Phenikaa
ស្លាកស្នាមឈានមុខ ក្នុងយុគសម័យឌីជីថល
ឆ្នាំ២០២៤ គឺជាឆ្នាំលេចធ្លោក្នុងអាជីពរបស់បណ្ឌិត ង្វៀន វៀតហឿង នៅពេលដែលលោកទទួលបានរង្វាន់កិត្តិយសជាបន្តបន្ទាប់ សម្រាប់អ្នកវិទ្យាសាស្ត្រវ័យក្មេង។ នៅពីក្រោយពានរង្វាន់ទាំងនេះ គឺជាដំណើរដ៏ខ្ជាប់ខ្ជួននៃអ្នកវិទ្យាសាស្ត្រ ដែលកើតឆ្នាំ ១៩៩០ រូបនេះ ជាមួយនឹងមហិច្ឆតាក្នុងការគ្រប់គ្រងបច្ចេកវិទ្យា។
ក្នុងបរិបទដែលប្រទេសវៀតណាម កំពុងជំរុញការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែង តួនាទីរបស់អ្នកជំនាញដូចជាលោក កាន់តែមានសារៈសំខាន់។ លោកស្ថិតក្នុងរលកនៃ "Brain Gain" (ការហូរចូលនៃបញ្ញវន្ត) ដែលជាអ្នកចេះដឹង បានទទួលការបណ្តុះបណ្តាល នៅប្រទេសមហាអំណាចបច្ចេកវិទ្យា ហើយត្រឡប់មកជួយជាតិវិញ។ ក៏ប៉ុន្តែ ជំនួសឱ្យការត្រឡប់មកធ្វើជាបុគ្គលិកឈ្នួល លោកបានជ្រើសរើសក្លាយជាអ្នកកំណកំណើត។
បណ្ឌិត ហឿង (Huong) និងសហការី បានរចនា បង្កើត និងដំឡើងដោយជោគជ័យនូវប្រព័ន្ធស្រទាប់អាតូមិក ក្នុងលំហ (Spatial Atomic Layer Deposition - SALD) "Made in
Vietnam" ដំបូងគេបង្អស់។ ឯកសារពីសាកលវិទ្យាល័យ Phenikaa
បណ្ឌិត ហឿង (Huong) តំណាងឱ្យរលកនៃ "Brain Gain" (ការទាក់ទាញបញ្ញវន្ត) - ជាការវិលត្រឡប់មកមាតុភូមិវិញ នៃធនធានមនុស្សដ៏ឆ្នើម ដែលបានបណ្តុះបណ្តាលនៅបណ្តាប្រទេស
មហាអំណាចបច្ចេកវិទ្យា។ ឯកសារពីសាកលវិទ្យាល័យ Phenikaa
ចំណុចលេចធ្លោបំផុត គឺការរួមជាមួយសហការី រចនានិងផលិតដោយជោគជ័យ នូវប្រព័ន្ធ "Spatial Atomic Layer Deposition (SALD)" ដែលជាផលិតផល "Made in Vietnam" ដំបូងបង្អស់។ ជំនួសឱ្យការពឹងផ្អែកលើឧបករណ៍នាំចូលដែលមានតម្លៃរាប់លានដុល្លារ ក្រុមស្រាវជ្រាវបានគ្រប់គ្រងបច្ចេកវិទ្យាស្នូលដោយខ្លួនឯង ដែលជួយសន្សំសំចៃថវិកា និងបង្កើតឱកាសឱ្យនិស្សិតក្នុងស្រុកបានប៉ះផ្ទាល់ ជាមួយបច្ចេកវិទ្យាទំនើប។
តម្លៃនៃការស្រាវជ្រាវរបស់បណ្ឌិត ង្វៀន វៀតហឿង (Nguyen Viet Huong) បានដោះស្រាយដោយផ្ទាល់ នូវបញ្ហាសំខាន់ៗនៃសេដ្ឋកិច្ច - សង្គមវៀតណាម នោះគឺថាមពល និងបរិស្ថាន។ ឯកសារពីសាកលវិទ្យាល័យ Phenikaa
បណ្ឌិត ង្វៀន វៀតហឿង (Nguyen Viet Huong) ជាគំរូមួយរូប ដែលផ្តល់ការលើកទឹកចិត្ត ក្នុងដំណើរអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ឯកសារពីសាកលវិទ្យាល័យ Phenikaa
បច្ចេកវិទ្យា SALD អនុញ្ញាតឱ្យបង្កើតស្រទាប់សម្ភារៈណាណូដ៏ស្តើងបំផុត និងមានភាពស្មើគ្នា ជាមួយនឹងល្បឿនលឿនជាងវិធីសាស្ត្រប្រពៃណីរាប់រយដង ហើយអាចដំណើរការក្នុងលក្ខខណ្ឌសម្ពាធបរិយាកាសធម្មតា ដោយមិនចាំបាច់ប្រើបរិយាកាសសុញ្ញាកាស (vacuum) ដែលមានតម្លៃថ្លៃ។ ស្នាដៃនេះ មិនត្រឹមតែមានតម្លៃផ្នែកសិក្សាប៉ុណ្ណោះទេ ថែមទាំងបង្កើតមូលដ្ឋានគ្រឹះ សម្រាប់ការប្រើប្រាស់ក្នុងវិស័យថាមពល បរិស្ថាន និងជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។
ក្រៅពីការបោះពុម្ពផ្សាយអន្តរជាតិជាង ៤០ ច្បាប់ និងសញ្ញាបត្រប៉ាតង់ផ្តាច់មុខ បណ្ឌិត ង្វៀន វៀតហឿង ក៏យកចិត្តទុកដាក់យ៉ាងខ្លាំង លើការបណ្តុះបណ្តាលអ្នកជំនាន់ក្រោយផងដែរ។ លោកបានដឹកនាំនិស្សិតឱ្យចូលរួមក្នុងការស្រាវជ្រាវ បោះពុម្ពអត្ថបទវិទ្យាសាស្ត្រអន្តរជាតិកម្រិត Q1 និងស្នើឱ្យមានយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្ស "ពហុកម្រិត" ដោយរួមបញ្ចូលគ្នា រវាងចំណេះដឹងអន្តរជាតិ និងកម្លាំងក្នុងស្រុក។ សារដែលលោកផ្ញើទៅកាន់យុវជន យ៉ាងច្បាស់ណាស់៖ វិទ្យាសាស្ត្រគឺជាផ្លូវដើម្បីបម្រើជាតិ។
បច្ចុប្បន្ន បណ្ឌិត ង្វៀន វៀត ហឿង (Nguyen Viet Huong) ជាអនុប្រធានមហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកទេសសម្ភារៈ (សាកលវិទ្យាល័យ Phenikaa) ជាម្ចាស់ពានរង្វាន់វិទ្យាសាស្ត្របច្ចេកវិទ្យា "បាល់មាស" ឆ្នាំ២០២៤ និងជាយុវជនឆ្នើមវៀតណាម ប្រចាំឆ្នាំ២០២៤។ ឯកសារពីសាកលវិទ្យាល័យ Phenikaa
ហេតុផលដែលគាត់ត្រឡប់មកប្រទេសវៀតណាមវិញ ដែលសាមញ្ញបំផុត និងជ្រួតជ្រាបដោយទឹកចិត្តស្នេហាជាតិ៖ "ខ្ញុំបានទៅសិក្សាដោយប្រើថវិការដ្ឋ និងប្រាក់ពន្ធរបស់ប្រជាជន។ ភារកិច្ចរបស់ខ្ញុំ គឺនាំយកចំណេះដឹងទាំងនោះ ត្រឡប់មកបម្រើប្រជាជនយើងវិញ"។
ឯកជ័យលាភីទ្វេដង និង "បំណុល" ពីលុយពន្ធ
កើតនៅកានឡុក ខេត្តហាទិញ លោក ង្វៀន វៀតហឿង បានបង្ហាញសមត្ថភាពសិក្សាដ៏ឆ្នើមតាំងពីក្មេង។ លោកជាសិស្សជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងការប្រឡងចូលមហាវិទ្យាល័យបច្ចេកវិទ្យា (សាកលវិទ្យាល័យជាតិហាណូយ)។ បន្ទាប់មក លោកទទួលបានអាហារូបករណ៍រដ្ឋាភិបាល ទៅរៀននៅប្រទេសបារាំង (សាលា INSA Lyon) និងបានបញ្ចប់ការសិក្សាជាសិស្សឆ្នើមលេខ ១ ទាំងកម្រិតវិស្វករ និងអនុបណ្ឌិត។ សារណាថ្នាក់បណ្ឌិត របស់លោកនៅសាកលវិទ្យាល័យ Grenoble Alpes ត្រូវបានសមាគមគីមីវិទ្យាបារាំង ប្រគល់រង្វាន់ឆ្នើមបំផុតប្រចាំឆ្នាំ២០១៩។
បណ្ឌិត ហឿង (Huong) ទទួលពានរង្វាន់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបាល់មាស ឆ្នាំ២០២៤។ ឯកសារពីសាកលវិទ្យាល័យ Phenikaa
បណ្ឌិត ង្វៀន វៀតហឿង (Nguyen Viet Huong) រួមជាមួយបុគ្គលិកនៃសាកលវិទ្យាល័យ Phenikaa ថតរូបទុកជាអនុស្សាវរីយ៍ ក្នុងពិធីប្រគល់ពានរង្វាន់បាល់មាស ឆ្នាំ ២០២៤។ ឯកសារពីសាកលវិទ្យាល័យ Phenikaa
ក្នុងចំណោមឱកាសការងារជាច្រើន នៅអឺរ៉ុប លោកបានជ្រើសរើសត្រឡប់មកវៀតណាមវិញ ក្នុងហេតុផលដ៏សាមញ្ញ តែពោរពេញដោយក្តីស្រឡាញ់ ចំពោះជាតិមាតុភូមិថា៖ "ខ្ញុំរៀនដោយប្រើលុយថវិការដ្ឋ លុយពន្ធរបស់ប្រជាជន។ ទំនួលខុសត្រូវរបស់ខ្ញុំ គឺត្រូវនាំយកចំណេះដឹងនោះ មកបម្រើប្រជាជនវិញ"។ ទស្សនៈនេះបានក្លាយជាត្រីវិស័យ សម្រាប់ការសម្រេចចិត្តគ្រប់យ៉ាង៖ បដិសេធប្រាក់ខែខ្ពស់ នៅបរទេស សុខចិត្តទទួលយកការលំបាកដំបូង ដើម្បីកសាងក្រុមស្រាវជ្រាវក្នុងស្រុក។
បច្ចេកវិទ្យា SALD ដែលលោកបានអភិវឌ្ឍ បើកឱកាសសម្រាប់ការផលិតបន្ទះថាមពលព្រះអាទិត្យ និងថ្មផ្ទុកថាមពលជំនាន់ថ្មី ដែលមានតម្លៃទាប និងប្រសិទ្ធភាពខ្ពស់ ព្រមទាំងការផលិតឧបករណ៍ចាប់សញ្ញាឧស្ម័នឆ្លាតវៃ ដែលអាចរកឃើញឧស្ម័នពុលក្នុងកម្រិតទាបបំផុត ក៏ដូចជាបង្កើតស្រទាប់ការពារណាណូ ដែលមានភាពធន់ និងចម្លងអគ្គិសនីបានល្អ ដើម្បីជំនួសសម្ភារៈកម្រ។
បណ្ឌិត ហឿង (Huong) (ខាងស្តាំបំផុត) ចូលរួមក្នុងក្បួនដង្ហែ ក្នុងព្រឹត្តិការណ៍ A80។ ឯកសារពីសាកលវិទ្យាល័យ Phenikaa
បណ្ឌិត ង្វៀន វៀតហឿង (Nguyen Viet Huong) (ទីបីពីខាងឆ្វេង) ថតរូបជាមួយយុវជនឆ្នើមវៀតណាម នៅក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ឯកសារពីសាកលវិទ្យាល័យ Phenikaa
រឿងរ៉ាវរបស់បណ្ឌិត ង្វៀន វៀតហឿង បង្ហាញឱ្យឃើញថា ប្រទេសវៀតណាម មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចិញ្ចឹមបីបាច់ និងអភិវឌ្ឍទេពកោសល្យវិទ្យាសាស្ត្រកម្រិតខ្ពស់ នៅពេលដែលយុវជនហ៊ានស្រមៃធំ និងហ៊ានត្រឡប់មកវិញ។ សម្រាប់លោក វិទ្យាសាស្ត្រ គឺគ្មានព្រំដែនឡើយ ប៉ុន្តែអ្នកវិទ្យាសាស្ត្រមានមាតុភូមិ ហើយមាតុភូមិនេះ ជាកន្លែងដែលចំណេះដឹង ត្រូវបានប្រែក្លាយទៅជាតម្លៃប្រកបដោយនិរន្តរភាព៕
- អត្ថបទ៖ ហ្វាងញី- រូបថត៖ ឯកសាររបស់សាកលវិទ្យាល័យ Phenikaa
- ប្រែសម្រួល៖ រីកើង