
បណ្ដាសមាជិកាសភាបានពង្រីកតួនាទី សមិទ្ធិនិងការទទួលខុសត្រូវ
នារសៀលថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៦ នៅរដ្ឋធានីហាណូយ ក្រុមសមាជិកាសភា នីតិកាលទី១៣ បានរៀបចំពិធីបូកសរុបសកម្មភាពក្នុងអាណត្តិ។ ក្នុងអាណត្តិកន្លងទៅបណ្ដាសមាជិកាសភា បានបង្កើនសកម្មភាពសមភាពភេទ សកម្មភាព របស់នារីក្នុងវិស័យនយោបាយត្រូវបានយកចិត្តទុកដាក់។ បណ្ដាសកម្មភាពនៅរដ្ឋសភា ដូចជា៖ ផ្តល់មតិកសាងច្បាប់ ឃ្លាំមើល ពិគ្រោះយោបល់របស់សមាជិកាសភាស្មើ នឹងជិត៣០%។ ក្នុងសកម្មភាពកិច្ចការបរទេស បណ្ដាសមាជិកាសភា បានចូលរួមយ៉ាងសកម្ម និងមានការរួមវិភាគទានជាច្រើន រួមចំណែកលើកកំពស់តួនាទី ថានះរបស់រដ្ឋសភាវៀតណាម ក៏ដូចជារូបភាពនារីវៀតណាម នៅលើឆាកអន្តរជាតិ។
ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានអះអាងថា៖ ក្នុងរយៈពេល៧០ឆ្នាំប្រវត្តិសាស្ត្រនៃរដ្ឋសភា ជានិច្ចកាលមានការរួមវិភាគទាន របស់សមាជិកាសភា។ សកម្មភាពរបស់ក្រុមសមាជិកាសភាកាន់តែសម្បូរបែប និងមានប្រសិទ្ធិភាពពីមួយថ្ងៃទៅមួយថ្ងៃ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម