ព័ត៌មាន

បណ្ដាសកម្មភាពវប្បធម៌ វិចិត្រសិល្បះអបអរសាទរទិវាឯករាជ្យជាតិក្នុងទូទាំងប្រទេស


បណ្ដាសកម្មភាពវប្បធម៌ វិចិត្រសិល្បះអបអរសាទរទិវាឯករាជ្យជាតិក្នុងទូទាំងប្រទេស 

ក្នុងឱកាសបុណ្យ​ឯករាជ្យជាតិ ថ្ងៃទី២ ​ខែកញ្ញា បណ្ដាឃុំ ស្រុក នៅខេត្ត La​i Chau (ភាគខាង​ជើង​វៀត​ណាម)​ បាន​​​រៀប​ចំមហោស្រពវប្បធ​ម៌​បណ្ដាជនជាតិ។ នេះជាឱកាសដើម្បីជនរួម​ជាតិ នៃបណ្ដាជនជាតិ  និង​ភ្ញៀវ​ទេសចរ​បាន​សម្រប​ខ្លួន​ចូល​ក្នុង​បរិយាកាស​វប្បធម៌ ​វិចិត្រ​សិល្បះ ​និង​រឹតបន្តឹង​ថែមទៀត​ចំណង​សាមគ្គីភាព រវាង​​​បណ្ដា​ជន​ជាតិ។ ​រដ្ឋ​អំណាច​បានរៀបចំ​សកម្មភាព​វប្បធម៌ ​កីឡា ​សិល្បះនិង​ល្បែង​កំសាន្ត​ប្រជាប្រិយ​ជាច្រើន​។ នៅស្រុក Tam Duong, Tan Uyen និងទីក្រុ​ង Lai Chau នៅបាន​ប្រព្រឹត្តទៅការ​ប្រកួត​បេះតែ ​សំដៅលើកត​ម្កើង​​មុខរបរផ​លិតកម្មតែ។ លោកស្រី Tan Thi Que អនុប្រធាន​គណៈកម្មាធិការ​ប្រជាជន​ ស្រុក ​Tam Duon​g ខេត្ត​ Lai Chau បានអោយដឹងថា៖

“ ការ​ប្រកួតបាតដៃមាស ជាសកម្មភាពមួ​យក្នុងចំណោម បណ្ដាសកម្មភាពនៃទិវាវប្បធម៌ បណ្ដាជន​ជាតិ  នៅ​ស្រុក​ ​Tam Duong។ គោលដៅ អត្ថន័យរបស់ការ​ប្រកួតនេះគឺ​លើកតម្កើង​អ្នក​ផលិត ​និង​ការ​ដាំតែ ​។ យើង​ខ្ញុំក៏​មាន​​គោលបំណង​ថា៖ តាមរយៈ​សកម្មភាព​ទាំង​នេះ នឹង​លើកទឹក​ចិត្តប្រជាជន​ផ្លាស់ប្តូរ​ សិក្សា​រៀន​សូត្របទ​ពិសោធន៍​​ជាមួយ​គ្នាដើម្បី​ទទួលអោយបានបទដ្ឋាន​ VietGap។”
 
នាព្រឹកថ្ងៃទី​២ ខែកញ្ញា ឆ្នាំ២០១៧ នៅខេត្ត Dien Bien បានប្រព្រឹត្តទៅ​សកម្មភាព​វប្បធម៌ ​កីឡានិង​អក្សសាស្ត្រ​ជាច្រើន។ ​តាំងពីពេលព្រឹកប្រលឹម បងប្អូនជន​រួមជាតិរាប់ពាន់នាក់ ​ក្នុងសំលៀក​បំពាក់​ប្រពៃណី​ចម្រុះ​ពណ៌​បាន មក​ចូល​រួម។

ក្នុងឱកាស​នេះ បណ្ដាខេត្ត ទីក្រុងក្នុងទូទាំងប្រទេសវៀតណាម ក៏បានរៀបចំសកម្មភា​ពវប្បធម៌ វិចិត្រ​សិល្បះជា​ច្រើន។ សកម្មភាពទាំង​នេះបាន​រៀបចំ​ឡើង​សំដៅបង្កើត​បរិយាកាស​សប្បាយ​រីករាយ​សំរាប់ប្រជា​ជន។នេះ ក៏ជាឱកាស​មួយដើម្បី​ប្រជាជាតិ​ឆ្ពោះទៅ​ទិវាបុណ្យ​ឯករាជ្យ​ជាតិ រួម​គ្នាសាមគ្គី​ភាព កសាង​ប្រទេស​ជាតិ​កាន់​តែស្អាត​ស្អំ សម្បូរ​រុង​រឿង​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 


top