ព័ត៌មាន

បណ្ដាសកម្មភាពរំលឹកខួបទិវាកំណើតរបស់លោកប្រធានហូជីមិញ

នារសៀលថ្ងៃទី ១៧ ខែឧសភា ខេត្ត Bac Giang បានរៀបចំពិធីបូកសរុបនិងប្រគល់ពានរង្វាន់នៃការប្រឡងស្វែងយល់អំពី “បក្សកុម្មុយនិស្ត វៀតណាមដ៏រុងរឿង លោកអ៊ុំហូជីមិញដ៏មហិមា ស្រុកកំណើតផ្លាស់ប្ដូរថ្មី”។

សកម្មភាពរំលឹកខួបទិវាកំណើតរបស់លោកប្រធានហូជីមិញ (រូបថត៖ TTXVN)


ការប្រឡងនេះ ត្រូវបានបំផុសឡើង ក្នុងឱកាសនៃពិធីរំលឹកខួបលើកទី ៩០ ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី ៣ ខែកុម្ភះ ឆ្នាំ ១៩៣០- ថ្ងៃទី៣ ខែកុម្ភះឆ្នាំ ២០២០) លើកទី ១៣០ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០-១៩ ឧសភា ២០២០)។ ការប្រឡងនេះ ទាក់ទាញបានអត្ថបទប្រឡងជាង ៩២ ពាន់។ គណមេប្រយោគបានធ្វើការប្រគល់រង្វាន់ចំនួន ៣០ សម្រាប់អត្ថបទប្រឡងឆ្នើម។

នាថ្ងៃទី ១៧ខែឧសភា នៅមណ្ឌលកេរដំណែលជាតិពិសេស ATK Dinh Hoa ខេត្ត Thai Nguyen សម្ព័ន្ធយុវជនខេត្ត Thai Nguyen បានរៀបចំ “មហោស្រពយុវជនធ្វើតាមការដំបូន្មានរបស់លោកអ៊ុំហូជីមិញ ឆ្នាំ ២០២០។ ក្នុងឱកាសនេះដែរ សម្ព័ន្ធយុវជនខេត្ត Thai Nguyen បានលើកសរសើរគំរូយុវជនធ្វើតាមដំបូន្មានរបស់លោកប្រធានហូជីមិញចំនួន ៤៣ នាក់ និងប្រគល់អំណោយ ក៏ដូចជាការពិនិត្យសុខភាព និងផ្ដល់ថ្នាំសង្កូវដោយឥតគិតថ្លៃជូនគ្រួសារគោលនយោ បាយនៅស្រុក Dinh Hoa ខេត្ត Thai Nguyen ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top