ព័ត៌មាន

បណ្ដាសកម្មភាពត្រៀមរៀបចំឲ្យកិច្ចប្រជុំកំពូល G២០

អាទិភាពមួយក្នុងចំណោមអាទិភាពដ៏ចាំបាច់បន្ទាន់និងសំខាន់នៅក្នុងរបៀបវារៈកិច្ចប្រជុំ G២០ ឆ្នាំ២០២២ ដែលឥណ្ឌូនេស៊ីចង់ជំរុញក្នុងនាមជាប្រធាននោះ គឺការចែក ចាយវ៉ាក់សាំងការពារកូវីដ- ១៩លើទូទាំងសកលលោកប្រកបដោយសមភាពសំដៅ ឆ្លើយតបនឹងជម្ងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព។

(រូបថត៖ G20.org)

នាថ្ងៃទី៨ ខែកុម្ភៈ ឥណ្ឌូនេស៊ីបានប្រកាសថា នឹងរៀបចំព្រឹត្តិការណ៍ជាច្រើននៅ ខាងក្រៅកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចឈានមុខគេទាំង២០ (G២០) ឆ្នាំ២០២២ ដើម្បីបង្ហាញពីស្មារតីនៃរបៀបវារៈហើយពង្រឹងមុខមាត់របស់ប្រទេសនេះក្នុងនាមជា ប្រធាន G២០ ក្នុងឆ្នាំ២០២២ផងដែរ។

ព្រឹត្តិការណ៍ទាំងនេះគ្រោងនឹងត្រូវបានរៀបចំឡើងក្នុងខែកុម្ភៈ រួមមានការ ចាប់ផ្ដើមក្រុមការងារអប់រំ សិក្ខាសាលាជាន់ខ្ពស់អំពីហិរញ្ញវត្ថុប្រកបដោយចីរភាព កិច្ចពិភាក្សាអំពីហិរញ្ញវត្ថុបៃតង និងយន្តការបម្លែងថាមពល កិច្ចសន្ទនាជាប្រចាំឆ្នាំអំពី ការកែទម្រង់ការទូទាត់ឌីជីថលក្នុងប្រតិបត្តិការធនាគារ ការគ្រប់គ្រងហានិភ័យពីគោល នយោបាយតាមរយៈការធ្វើពិពិធកម្មរូបិយ៍វត្ថុដើម្បីទ្រទ្រង់ពាណិជ្ជកម្មនិងការវិនិយោគលើទូទាំងសកលលោក។

អាទិភាពមួយក្នុងចំណោមអាទិភាពដ៏ចាំបាច់បន្ទាន់និងសំខាន់នៅក្នុងរបៀបវារៈកិច្ចប្រជុំ G២០ ឆ្នាំ២០២២ ដែលឥណ្ឌូនេស៊ីចង់ជំរុញក្នុងនាមជាប្រធាននោះ គឺការចែក ចាយវ៉ាក់សាំងការពារកូវីដ- ១៩លើទូទាំងសកលលោកប្រកបដោយសមភាពសំដៅ ឆ្លើយតបនឹងជម្ងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព។

ឥណ្ឌូនេស៊ីក៏នឹងរៀបចំដំណើរទៅទស្សនាគោលដៅទេសចរណ៍ មណ្ឌលអភិរក្ស ព្រៃកោងកាងនៅកោះបាលីផងដែរ។ ប្រទេសនេះបានប្រើប្រាស់ឫស្សីឈើ និងវត្ថុ ធាតុដើមធម្មជាតិផ្សេងៗទៀតសម្រាប់ធ្វើជាវត្ថុធាតុដើមស្នូលដើម្បីរចនាទីកន្លែងនិងហេដ្ឋារចនាសម្ព័ន្ធដែលរៀបចំកិច្ចប្រជុំកំពូល G២០ នៅកោះបាលី សំដៅបង្ហាញ ស្មារតីរបស់ឥណ្ឌូនេស៊ីក្នុងការខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព កាត់បន្ថយផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុហើយស្ដារប្រព័ន្ធអេកូឡូស៊ីឡើងវិញផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


top