ព័ត៌មាន

បណ្ដាសកម្មភាពកីឡាជួយជ្រោមជ្រែង Festival សមុទ្រ Nha Trang


  ក្រុមអ្នកជួយសង្គ្រោះប្រកួតប្រជែងលើឆ្នេរសមុទ្រ Nha Trang  (រូបថត: VOV)
 

 នាថ្ងៃដដែល មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Khanh Hoa បានរួមសហការជាមួយ ក្រុមហ៊ុនភាគហ៊ុន ទេសចរណ៍​ TTC រៀបចំការរត់ប្រណាំង ដោយប្រធានបទ “រួមជាមួយ TTC រត់ ដើម្បីសុខភាពសហគមន៍”។

ក្នុង​ក្រប​ខ័ណ្ឌនៃសកម្មភាពអបអរសាទរ Festival សមុទ្រ Nha Trang និង ជួយ ជ្រោមជ្រែងឆ្នាំទេសចរណ៍ជាតិ ២០១៩ នោះ នាថ្ងៃទី ៥ ខែឧសភា ឆ្នាំ​២០១៩ នៅទីក្រុង  Nha Trang ខេត្ត Khanh Hoa បាន​ប្រព្រឹត្តិ​ទៅសកម្ម​ភាព​កីឡាជា​ច្រើន។ ដែលក្នុងនោះ លេចធ្លោបំផុតគឺមហោស្រពប្រណាំងប្រជែងការជួយសង្គ្រោះឆ្នេរសមុទ្រ ដោយ​ទាក់​ទាញការចូលរួមរបស់អត្តពលិកចំនួន ៥០ នាក់ មកពីក្រុមចំនួន ១៣ នៃកងកម្លាំង​ជួយ​សង្គ្រោះ​ជំនាញ​ សណ្ឋាគារ មណ្ឌលសម្រាកលំហែកាយនៅភាគកណ្ដាលប្រទេសវៀតណាម។
 
គណៈ​មេប្រយោគ​បានប្រគល់ពានជើងឯកជូនក្រុមជួយសង្គ្រោះទេសចរណ៍ Furama Da Nang។ លោក Nguyen Sy Khanh អនុប្រធាន​គណៈកម្មធិការប្រជាជន ទីក្រុង  Nha Trang ខេត្ត Khanh Hoa បានឲ្យដឹងថា៖
 
“ពានរង្វាន់ជួយ​សង្គ្រោះឆ្នេរសមុទ្រនេះ សំដៅផ្លាស់ប្ដូរបទពិសោធន៍ សិក្សារៀនសូត្របច្ចេកទេស និងជំនាញ​ជួយ​សង្គ្រោះ​ឆ្នេរសមុទ្រ។ ព្រមទាំងឃោសនាយ៉ាងទូលំទូលាយដល់ប្រជាជន និងសណ្ឋាគារនៅតាមឆ្នេរសមុទ្រ ដើម្បីត្រៀម​ខ្លួន​ជាស្រេចរួមសហការជាមួយកងកម្លាំ​ងជួយសង្គ្រោះជំនាញជួយភ្ញៀវទេស​ចរ និង​ប្រជាជន​ផង​ដែរ​”​។
 
មុន​នេះ នាថ្ងៃដដែល មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Khanh Hoa បានរួមសហការជាមួយ ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ ទេសចរណ៍ TTC រៀបចំការរត់ប្រណាំង ដោយប្រធានបទ “រួមជាមួយ TTC រត់ ដើម្បីសុខ​ភាព​សហគមន៍​”៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 


top