បណ្ដាវេជ្ជបណ្ឌិតមន្ទីរពេទ្យកុមារបានវះកាត់ជោគជ័យជំងឺបេះដូងលើកទី៥របស់ពិភពលោក
បន្ទាប់ពីពេលវះកាត់ក្នុងរយៈពេល៤ម៉ោង នាថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៧ បណ្ដាវេជ្ជបណ្ឌិតមន្ទីរពេទ្យកុមារទី១ ទីក្រុងហូជីមិញបានជួយសង្គ្រោះកុមារអាយុពីរខែ ដែលមានជំងឺបេះដូងកម្រជួបប្រទះ។នេះជាជំងឺកម្រជួបប្រទះនិងពិបាកជាករណីទី ៥ លើពិភពលោកនិងជាលើកដំបូងនៅវៀតណាម។វេជ្ជបណ្ឌិត Ha Van Luong ដែលបានចូលរួមការវះកាត់នេះបានអោយដឹងថា៖
“ករណីនេះយើងខ្ញុំបានតាមដានយ៉ាងហ្មត់ចត់។ ប្រសិនបើមានបំរ៉ែបំរួលណាមួយតិចតូចក៏ដោយ អ្នកជំងឺអាចស្លាប់ភ្លាមនៅលើតុវះកាត់។” បន្ទាប់ពីពេលវះកាត់នេះ ស្ថានភាពសុខភាពរបស់អ្នកជំងឺជាកុមារនេះបានស្ថិរភាពនិងអាចហូបចុកបានហើយ៕
តាម VOV5-វិទ្យុសម្លេងវៀតណាម