មន្ទីរសុខាភិបាលនៃបណ្ដាមូលដ្ឋានបានសំណូមពរឱ្យអង្គភាពរៀបចំបុគ្គលិកពេទ្យសង្គ្រោះបន្ទាន់ ២៤/២៤ម៉ោង ត្រៀមខ្លួនដើម្បីទទួលនិងជួយសង្គ្រោះជនរងគ្រោះដោយភ្លៀង និងទឹកជំនន់។
យោងតាមមជ្ឈមណ្ឌលព្យាករណ៍ឧតុនិយមធារាសាស្ត្រជាតិ បានព្យាករណ៍ថា នៅព្រឹកថ្ងៃទី ៧ ខែកញ្ញា ព្យុះនឹងបោកបក់ ចូលឈូងសមុទ្រតុងកឹង ដែលមានចម្ងាយប្រហែល ១៦០ គីឡូម៉ែត្រពីខេត្ត Quang Ninh។ កម្លាំងខ្យល់កម្រិត ទី១៣-១៤ អាចឡើងដល់កម្រិតទី ១៧។ នៅរសៀលថ្ងៃទី ៧ កញ្ញា ព្យុះទំនងជាបោកបក់ទៅលើតំបន់ភាគខាងជើង ដោយផ្តោតលើខេត្ត Quang Ninh ដល់ខេត្ត Thanh Hoa។ ដើម្បីទប់ទល់នឹងការវិវឌ្ឍដ៏ស្មុគស្មាញនៃព្យុះនេះ បណ្ដា ខេត្តក្រុង ដែលរំពឹងថានឹងរងផលប៉ះពាល់ដោយព្យុះ បានម្ចាស់ការអនុវត្តន៍វិធានការ ការពារ ដើម្បីកាត់បន្ថយការខូចខាតដល់អាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិនៅកម្រិត ទាបបំផុត។ តំបន់ជាប់សមុទ្របានចេញបទហាមឃាត់ទូកនាវាគ្រប់ប្រភេទ និង មធ្យោបាយដឹកជញ្ជូនមិនឲ្យចេញដំណើរទៅកាន់សមុទ្រចាប់តាំងពីព្រឹកថ្ងៃទី ៦ កញ្ញា; ទន្ទឹមនឹងនោះ ពិនិត្យ និងអនុវត្តន៍ការងារធានាសុវត្ថិភាពសម្រាប់សកម្មភាពនៅសមុទ្រ និងកោះ ធានាសុវត្ថិភាពសម្រាប់មនុស្ស ទូកនាវា យានជំនិះនៅសមុទ្រ និងតាមទី ជម្រក។
មន្ទីរសុខាភិបាលនៃបណ្ដាមូលដ្ឋានបានសំណូមពរឱ្យអង្គភាពរៀបចំបុគ្គលិកពេទ្យសង្គ្រោះបន្ទាន់ ២៤/២៤ម៉ោង ត្រៀមខ្លួនដើម្បីទទួល និងជួយសង្គ្រោះជនរងគ្រោះ ដោយភ្លៀង និងទឹកជំនន់។ គិតត្រឹមពេលនេះ មូលដ្ឋានទាំងអស់បានត្រៀមកម្លាំងនិងមធ្យោបាយសង្គ្រោះរួចជាស្រេចដើម្បីដោះស្រាយឲ្យទាន់ពេលវេលា បើកើតឡើងករណីអាក្រក់ដោយសារខ្យល់ព្យុះ៕