ព័ត៌មាន

បណ្ដាប្រទេសបន្តប្រតិកម្មអំពីបញ្ហាអាហ្វហ្កានីស្ថាន

លោកប្រធានាធិបតីអាមេរិក Joe Biden បានប្តេជ្ញាបន្តធ្វើការវាយប្រហារប្រឆាំងក្រុម ISIS-K ដែលជាសាខានៃក្រុមភេរវកររដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) នៅអាហ្វហ្គានីស្ថាន ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនៅថ្ងៃទី ២៨ ខែសីហា ដើម្បីពិភាក្សាអំពីស្ថានការណ៍នៅអាហ្វហ្គានីស្ថាននាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson និងសមភាគីអាល្លឺម៉ង់លោកស្រី Angela Merkel បានឯកភាពគ្នាអំពីតម្រូវការជំនួយអន្តរជាតិក៏ដូចជាវិធីអភិក្រមរួមរបស់ក្រុមប្រទេសឧស្សាហកម្មឈានមុខគេលើពិភពលោក (G7) ចំពោះរដ្ឋាភិបាលអាហ្វហ្គានីស្ថាននាពេលអនាគត។ សេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់នាយករដ្ឋមន្រ្តីលោក Boris Johnson បានលើកច្បាស់ថារាល់ការទទួលស្គាល់និងការជ្រៀតជ្រែកណាមួយជាមួយក្រុមតាលីបង់ត្រូវតែមានលក្ខខ័ណ្ឌគឺកម្លាំងនេះត្រូវធានាខ្សែរបៀងប្រកបដោយសុវត្ថិភាពសម្រាប់ជនជាតិអាហ្វហ្កានីស្ថាន ដែលចង់ចាកចេញពីប្រទេសនិងគោរពសិទ្ធិមនុស្ស។

នៅថ្ងៃដដែលរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បាននិយាយថាទីក្រុងម៉ូស្គូកំពុងទំនាក់ទំនងយ៉ាងពេញលេញជាមួយសមាជិកនៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) អំពីស្ថានភាពនៅអាហ្វហ្គានីស្ថាន ហើយបានសង្កត់ធ្ងន់ពីតម្រូវការ ពង្រឹងអន្តរកម្មនេះ។ ទន្ទឹមនឹងនេះមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei បាននិយាយថាប្រទេសនេះគាំទ្រប្រជាជនអាហ្វហ្គានីស្ថានខណៈទំនាក់ទំនងជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថាននឹងពឹងផ្អែកលើវិធីអភិក្រុមរបស់ទីក្រុងកាប៊ុលចំពោះទីក្រុងតេហេរ៉ង់។

ចំណែកលោកប្រធានាធិបតីអាមេរិក Joe Biden បានប្តេជ្ញាបន្តធ្វើការវាយប្រហារប្រឆាំងក្រុម ISIS-K ដែលជាសាខានៃក្រុមភេរវកររដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) នៅអាហ្វហ្គានីស្ថាន ដើម្បីឆ្លើយតបនឹងការវាយប្រហារអត្តឃាតដែលបណ្ដាលដោយពួកគេនៅខាងក្រៅអាកាសយានដ្ឋានកាប៊ុលកាលពីថ្ងៃទី ២៥ ខែសីហា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top