ព័ត៌មាន

បណ្ដាថ្នាក់ដឹកនាំ G7 ដំណើរកិច្ចប្រជុំកំពូល


បណ្ដាថ្នាក់ដឹកនាំ G7 ដំណើរកិច្ចប្រជុំកំពូល

នារសៀលថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០១៨ (តាមម៉ោងតំបន់) បណ្ដាថ្នាក់ដឹកនាំប្រទេសជាសមាជិកក្រុមបណ្ដាខឿនឧស្សាហកម្មអភិវឌ្ឍន៍ជួរមុខលើពិភពលោក (G7)  បានដំណើរការកិច្ចប្រជុំតុមូលនៅទីក្រុង Quebec ក្រោមអធិបតីភាពរបស់នាយក រដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះកាណាដា លោក Justin Trudeau។ ទោះបីជាប្រធានបទស្នូលនៃសន្និសីទឆ្នាំនេះរួមមានការបង្កើនការវិនិយោគក៏ដូចជាបង្កើតការងារធ្វើដើម្បីជំរុញកំណើននិងសមភាព​ភេទ​ក្តី ប៉ុន្តែ ភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិកនិងបណ្ដាសម្ព័ន្ធមិត្តផ្សេងៗ ទៀតរបស់ G7 បានគ្របដណ្តបស្រមោល​ខ្មៅលើថ្ងៃធ្វើការទាំងពីរ។ នាបច្ចុប្បន្ន ប្រទេស G7 ផ្សេងៗទៀតសុទ្ធតែអះអាងថានឹងសម្តែងគោលជំហរ​ប្តូរផ្តាច់ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងសម័យពិភាក្សាទាំងអស់ ប៉ុន្តែ នៅ​ជៀស​វាង​លទ្ធភាពផ្ទុះឡើងសង្គ្រាម ពាណិជ្ជកម្មមួយ។ បញ្ហាក្តៅគគុកផ្សេងទៀតនៅសន្និសីទកំពូល G7 គឺការដែល អាមេរិកបានអំពាវនាវបញ្ចប់ការដករុស្ស៊ីចេញពីក្រុមនេះព្រមទាំងបានសង្កត់ធ្ងន់ទៅលើតួនាទីរបស់ម៉ូស្គូនៅសន្និសីទ​ G7 ទាំងអស់។ ប៉ុន្តែ រុស្ស៊ីបានបដិសេធការអំពាវនាវវិលត្រឡប់មក G7 វិញហើយអះអាងថា៖ ម៉ូស្គូកំពុងប្រមូលផ្តុំទៅលើក្របខ័ណ្ឌសហប្រតិបត្តិការនិងសន្ទនាដទៃ។ រីឯ សភាពអឺរ៉ុបក៏បានអះអាងថា៖ នេះមិនមែនជាពេលវេលាសមស្របដើម្បីរុស្ស៊ីវិលត្រឡប់មក G7 វិញឡើយ៕
 

តាម VOV5 -វិទ្យុសម្លេងវៀតណាម


top