ព័ត៌មាន

បណ្ដាតំបន់នៅវៀតណាមចាប់ផ្តើមខែយុវជនឆ្នាំ ២០១៧


បណ្ដាតំបន់នៅវៀតណាមចាប់ផ្តើមខែយុវជនឆ្នាំ ២០១៧ (VOV)

សំដៅរំលឹកខួបលើកទី​៨៦​ នៃទិវាបង្កើតសម្ព័ន្ធ​យុវជន​កម្មុយ​និស្ត​​ហូជីមិញ នាព្រឹកថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៧ គណៈ​កម្មាធិការសម្ព័ន្ធយុវជន ខេត្ត Son La (ភាគខាង​ជើង​វៀតណាម​) បានរៀបចំពិធីចាប់ផ្តើម​ខែយុវជនឆ្នាំ​២០១៧ នៅ​ស្រុក​ Mai Son។ ថ្លែងមតិនៅពិធីនេះ លេខាគណៈកម្មាធិការសម្ព័ន្ធយុវជន ខេត្ត Son La លោក Vang A La ​បានឲ្យដឹងថា៖
 
«តាម​រយៈបណ្ដាសកម្មភាពនៃខែយុវជន គណៈកម្មាធិការសម្ព័ន្ធយុវជនមាន ​គោល​​បំណងអប់​រំប្រពៃណី​ត្រចះ​ត្រចង់​ របស់សម្ព័ន្ធយុវជន​រួម​ចំណែក ​លើក​កំពស់​ការ​ចំណេះដឹង​ការទទួល​ខុសត្រូវ ​របស់​ជំនាន់​យុវវ័យ ក្នុងការរួម​ដៃជា​មួយ​​គណៈកម្មា​ធិការ​សម្ព័ន្ធ​យុវជន រដ្ឋអំណាចនិងប្រជាពលរដ្ឋអនុវត្តគោលដៅខាង សេដ្ឋកិច្ច​វប្បធម៌​សង្គមការ​ពារប្រទេសនិងសន្តិសុខក្នុងខេត្ត​។»
 
​នាព្រឹកថ្ងៃ​ដដែល នៅទីក្រុងហាណូយនិង​ខេត្ត Binh Thuan (ភាគខាងត្បូង​វៀត​ណាម​) ក៏បាន​រៀបចំ​ឡើង​ពិធី​បំផុស​និង​ចាប់ផ្តើមខែយុវជនឆ្នាំ ២០១៧» ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម


top