ព័ត៌មាន

បណ្ដាខេត្តក្រុងរៀបចំកម្មវិធីពិសេសជាច្រើនក្នុងឱកាសថ្ងៃទី៣០ មេសា និងថ្ងៃទី១ឧសភា

ដំណើរកំសាន្តឆ្លង បទពិសោធន៍ពេលរាត្រី "បកស្រាយអាថ៍កម្បាំងព្រះបរមរាជវាំងថាំងឡុង" មានរយៈ ពេលប្រហែល ១ម៉ោងកន្លះ ដែលអនុញ្ញាតឲ្យភ្ញៀវទេសចរ សម្របខ្លួនចូលក្នុងលំហរ បរិយាកាសនៃព្រះបរមរាជវាំងបុរាណ រីករាយជាមួយរបាំព្រះរាជទ្រព្យ; គយគន់វត្ថុបុរាណ ដ៏ថ្លៃថ្លា ដែលបានរកឃើញនៅក្នុងព្រះបរមរាជវាំងថាំងឡុង។
  ដំណើរកំសាន្តពេលរាត្រី «បកស្រាយអាថ៍កម្បាំងព្រះបរមរាជវាំងថាំងឡុង»។ (រូបថត៖ VGP)  

ក្នុងឱកាសរំលឹកខួបលើកទី ៤៧ ទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ (ថ្ងៃទី ៣០ មេសា ឆ្នាំ ១៩៧៥ - ថ្ងៃទី ៣០ មេសា ឆ្នាំ ២០២២) និងទិវាពលកម្មអន្តរជាតិ (ថ្ងៃទី ១ ឧសភា) មជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌ ថាំងឡុង - ហាណូយ នឹងបើកឡើង វិញនូវដំណើរកំសាន្តពេលរាត្រី «បកស្រាយ អាថ៍កម្បាំងព្រះបរមរាជវាំងថាំងឡុង» ក្រោយពីការផ្អាកមួយឆ្នាំដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩។ ដំណើរកំសាន្តឆ្លង បទពិសោធន៍ពេលរាត្រី "បកស្រាយអាថ៍កម្បាំងព្រះបរមរាជវាំងថាំងឡុង" មានរយៈ ពេលប្រហែល១ម៉ោងកន្លះ ដែលអនុញ្ញាតឲ្យភ្ញៀវទេសចរ សម្របខ្លួនចូលក្នុងលំហរ បរិយាកាសនៃព្រះបរមរាជវាំងបុរាណ រីករាយជាមួយរបាំព្រះរាជទ្រព្យ; គយគន់វត្ថុបុរាណ ដ៏ថ្លៃថ្លា ដែលបានរកឃើញនៅក្នុងព្រះបរមរាជវាំងថាំងឡុង។

នៅទីក្រុង ដាណាំង នាថ្ងៃទី ៣០ មេសា ទីក្រុងនឹងរៀបចំសកម្មភាពវប្បធម៌ កំសាន្តដ៏ផុសផុលជាច្រើនដូចជា៖ ពិធីបុណ្យតាមដងផ្លូវ រហ័សកម្មតាមដងផ្លូវ តន្ត្រីតាម ដងផ្លូវ ការប្រគុំឧបករណ៍ភ្លេង កម្មវិធីច្រៀង bai choi ជាដើម។ លោក Nguyen Xuan Binh អនុប្រធានមន្ទីរទេសចរណ៍ទីក្រុង ដាណាំង បានឲ្យដឹងថា៖ “នាពេលបច្ចុប្បន្ននេះ យើងខ្ញុំទទួលបានសញ្ញាវិជ្ជមានយ៉ាងខ្លាំងពីភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរក្នុងស្រុក មកពីទីក្រុងហាណូយ ទីក្រុងហូជីមិញ ដែលបានរៀបចំកម្មវិធីកំសាន្តរបស់គេទៅទីក្រុងដាណាំង។ អាជីវកម្មបានទទួលការបញ្ជាទិញ ជាច្រើន ក្នុងនោះមានក្រុម MICE ធំៗរហូតដល់ ៧០០ នាក់ និងភ្ញៀវទេសចរជាង១០០០ នាក់នឹង មកទីក្រុងដាណាំង ដើម្បីទស្សនា និងរៀបចំព្រឹត្តិការណ៍និងសិក្ខាសាលានៅទីក្រុង ដាណាំង ក្នុងអំឡុងថ្ងៃទី៣០ មេសា និងទី១ ឧសភាខាងមុខ”។

ក្នុងឱកាសនេះ ខេត្ត Ca Mau នឹងរៀបចំកម្មវិធី “Ca Mau - គោលដៅមកដល់ ឆ្នាំ២០២២” ដែលក្នុងនោះព្រឹត្តិការណ៍ “ក្លិនក្រអូបនៃព្រៃឈើ U Minh” នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ២៩ ខែមេសា ដល់ថ្ងៃទី ១ ឧសភា ក្រោមប្រធានបទ “ដំណើរឆ្ពោះទៅ ទេសចរណ៍បៃតង”៕

top