ព័ត៌មាន

បញ្ហាជនចំណាកស្រុក៖ក្រិករកឃើញជនចំណាកស្រុកជាច្រើននាក់នៅក្នុងរថយន្តដឹកទំនិញដឹកក្លាស្សេ

 មន្រ្តី​ប៉ូលីស​បានឲ្យដឹងថាជនចំណាកស្រុកដែលភាគ​ច្រើនជាជន​ជាតិ​អាហ្វហ្គានី​ស្ថាន​មាន​សំណាង​មិន​មាន​នរណា​រង​របួសឡើយ។
 
ប៉ូលីស​ក្រិកបានចាត់ទុកថាខ្លួនបានរកឃើញជនចំណាកស្រុកចំនួន៤១នាក់នៅក្នុង​រថយន្ត​ដឹក​ទំនិញ​ក្លាស្សេនៅ​លើផ្លូវ​ល្បឿន​លឿនមួយនៅភាគខាងជើងនៃប្រទេសនេះនាថ្ងៃទី៤ខែវិច្ឆិកា។ មន្រ្តីប៉ូលីសបានឲ្យដឹង​ថាជន​ចំណាក​ស្រុក​ដែលភាគច្រើនជាជនជាតិអាហ្វហ្គានីស្ថានមានសំណាងមិនមាននរណារងរបួសឡើយ ដោយសារប្រព័ន្ធ​ត្រជាក់​មិនដំណើរការ។ប៉ូលីសបានទប់​ស្កាត់រថយន្ត ដែលសង្ស័យនៅលើដងផ្លូវជិតទីក្រុង X​anthi ដើម្បីធ្វើការ​ត្រួតពិនិត្យតាមកាលកំណ​ត់។ ពួកគេបានចាប់ខ្លួន​អ្នកបើកបរ​និង​ជន​ចំណាក​ស្រុក​យក​ទៅប៉ុស្តិ៍ប៉ូលីស​ជិត​នោះដើម្បីបញ្ជាក់អត្តសញ្ញាណ។
 
មុននេះនាថ្ងៃទី២​ខែវិច្ឆិកាព្រះរាជអាជ្ញាបារាំងបានចាត់ទុកថា ការរកឃើញជនចំណាកស្រុកប៉ាគីស្ថាន៣១នាក់​នៅក្នុង​​រថយន្តដឹកទំនិញមួយនៅភាគខាងត្បូងនៃប្រទេសនេះ។នាថ្ងៃទី៣០ខែតុលា​ប៉ូលីស​បែល​ហ្ស៊ិក​បាន​រកឃើ​ញជ​នចំ​ណាកស្រុកចំនួន១២នាក់នៅក្នុងរថយន្តដឹកទំនិញក្លាស្សេ​មួយនៅក្នុ​ងចំ​ណត​រថយន្ត​មួយ​នៅភាគខាង​ជើងនៃ​ប្រទេស​​នេះ បន្ទាប់ពីទទួលបានការហៅទូរស័ព្ទពី​អ្នកបើកបរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top