ព័ត៌មាន

បញ្ញាវ័ន្តស្ត្រីខិតខំប្រឹងប្រែងដើម្បីការអភិវឌ្ឍនៃប្រទេសជាតិ

នាព្រឹកថ្ងៃទី១៦ ខែធ្នូ សិក្ខាសាលាបញ្ញាវ័ន្តស្ត្រីដើម្បីសន្តិភាពនិងវិបុល ភាពបានប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយ ដោយមានការចូលរួមរបស់អ្នកវិទ្យាសាស្ត្រជាស្ត្រីដ៏ឆ្នើមៗនៅក្នុងសម័យកាលជាច្រើន។

លោកស្រីអនុបណ្ឌិត Nguyen Thi Huong Lien ជាអ្នកវិទ្យាសាស្ត្រ-ធុរជន និងជាសហស្ថាបនិកនៃក្រុមហ៊ុន Sao Thai Duong។ (រូបថត៖ khoahocphattrien.vn)


នៅសិក្ខាសាលានេះ បណ្ដាអ្នកតំណាងបានស្ដាប់រឿងរ៉ាវស្ដីពីស្មារតីដ៏ ក្លៀវក្លាវ ការលះបង់ចំពោះវិទ្យាសាស្ត្រដើម្បីសន្តិភាព វិបុលភាពរបស់ ប្រទេសជាតិ ក៏ដូចជាបំណងប្រាថ្នាចង់បោះជំហានទៅមុខ នាំវិទ្យាសាស្ត្រវៀតណាមឲ្យឡើងកំពស់ស្មើនឹងប្រទេសធំៗលើពិភពលោក របស់អ្នកវិទ្យា សាស្ត្រ ធុរជនជាស្ត្រីដ៏ឆ្នើមចំនួន២នាក់។ នោះគឺ លោកស្រីបណ្ឌិត Ha Phuong Thu អ្នកវិទ្យាសាស្ត្រវ័យក្មេងជាគំរូក្នុងវិស័យបច្ចេក វិទ្យាណាណូវេជ្ជ សាស្ត្រ-ជីវសាស្ត្រដោយមានប៉ាតង់ផ្ដាច់មុខចំនួន៣ ហើយត្រូវបានទស្ស នាវដ្ដី Forbes ជ្រើសរើសជាស្ត្រីមួយរូបក្នុងចំណោមស្ត្រីមានឥទ្ធិពលខ្លាំង បំផុតនៅវៀតណាមក្នុងឆ្នាំ២០១៦ និងលោកស្រីអនុបណ្ឌិត Nguyen Thi Huong Lien ជាអ្នកវិទ្យាសាស្ត្រ-ធុរជន ដែលបានស្រាវជ្រាវប្រកបដោយ ជោគជ័យនូវឧបករណ៍ kit ធ្វើតេស្តចំនួន២ប្រភេទសម្រាប់រកឃើញ RNA Covid-19 ដោយបច្ចេកទេស Realtime – PCR និង RT-LAMP៕


top