ព័ត៌មាន

បញ្ជូនពលរដ្ឋវៀតណាមពីសិង្ហបុរីវិលប្រឡប់មកប្រទេសវិញប្រកបដោយជោគជ័យ

បន្ទាប់ពីយន្តហោះបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat នោះ អ្នកដំណើរទាំងអស់ត្រូវបានពិនិត្យសុខភាពនិងធ្វើចត្តាឡីស័កតាមការកំណត់ផងដែរ។

នាថ្ងៃទី ២៥ ខែកក្កដា អាជ្ញាធរចវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរី និងក្រុមហ៊ុនអាកាសចរណ៍ VietJet បានសហការជាមួយអាជ្ញាធរសឹង្ហបុរី ដើម្បីបញ្ជូនពលរដ្ឋវៀតណាមជាង ២៤០ នាក់វិលប្រឡប់មកប្រទេសវិញ។ ក្នុងនោះមានមនុស្ស ដែលមានអាយុក្រោម ១៨ ឆ្នាំ មនុស្សវ័យចំណាស់ ពលករ និងអ្នកទេសចរជាដើម។

បន្ទាប់ពីយន្តហោះបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat នោះ អ្នកដំណើរទាំងអស់ត្រូវបានពិនិត្យសុខភាពនិងធ្វើចត្តាឡីស័កតាមការកំណត់ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top