ព័ត៌មាន

បញ្ជូនពលរដ្ឋវៀតណាមប្រមាណ ៤០០ នាក់ ពីម៉ាកាវ (ចិន) ​ឲ្យ​វិលត្រឡប់មកប្រទេសវិញ

បន្ទាប់ពីចុះចតនៅព្រលានយន្តហោះអន្តរជាតិ Noi Bai  អ្នកដំណើរទាំងអស់នៅលើជើងហោះហើរនេះត្រូវបានពិនិត្យសុខភាពហើយធ្វើ ចត្តាឡីស័កតាមបទប្បញ្ញត្តិ។

យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម (រូបថត៖ VNA)


នាថ្ងៃទី ២៨  វិច្ឆិកា ឆ្នាំ២០២០ បណ្ដាស្ថាប័នមានសមត្ថកិច្ចវៀតណាមបានសហការជាមួយស្ថាប័នមានសមត្ថកិច្ចម៉ាកាវ (ចិន) បញ្ជូនពលរដ្ឋវៀត ណាមចំនួន ៣៦៨ នាក់ ពីម៉ាកាវ (ចិន) ឲ្យវិលត្រ ឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាព។ អ្នកដំណើរជាកុមារដែលមានអាយុក្រោម ២ ឆ្នាំ ស្ត្រីមានផ្ទៃ ពោះ អ្នកជម្ងឺ ពលករដែលមានកិច្ចសន្យាអស់សុពលភាព ។ បន្ទាប់ពីចុះចតនៅព្រលានយន្តហោះអន្តរជាតិ Noi Bai  អ្នកដំណើរទាំងអស់នៅលើជើងហោះហើរនេះត្រូវបានពិនិត្យសុខភាពហើយធ្វើចត្តាឡីស័កតាមបទប្បញ្ញត្តិផងដែរ៕
 

   តាម VOV5- វិទ្យុសម្លេងវៀតណាម


top