ព័ត៌មាន

បញ្ជូនពលរដ្ឋវៀតណាមជាង ៣៤០ នាក់ពីប្រទេសកូរ៉េខាងត្បូងឲ្យវិលត្រឡប់មកស្រុកកំណើតវិញហើយត្រូវបានដាក់នៅដាច់ដោយឡែកនៅខេត្ត Bac Lieu

បញ្ជូនពលរដ្ឋវៀតណាមជាង ៣៤០ នាក់ពីប្រទេសកូរ៉េខាងត្បូងឲ្យវិលត្រឡប់មកស្រុកកំណើតវិញហើយត្រូវបានដាក់នៅដាច់ដោយឡែកនៅខេត្ត Bac Lieu (រូបថត៖ VOV)
 

នាល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ អាកាសយានដ្ឋានអន្តរជាតិ Can Tho បានទទួលជើងហោះហើររបស់ក្រុមហ៊ុនអាកាស ចរណ៍ Vietjet Air ចំនួន ២ ជើង ដែលបញ្ជូនពលរដ្ឋជាង ៣៤០ នាក់ពីប្រទេសកូរ៉េខាងត្បូងឲ្យវិលត្រឡប់មកស្រុកកំណើតវិញ។ 

ពលរដ្ឋដែលធ្វើដំណើរតាមជើងហោះហើរទាំងនេះភាគច្រើនជានិយោជិកដែលមានកិច្ចសន្យាផុតកំណត់ មនុស្សចាស់ជរា អ្នកជំងឺ សិស្សានុសិស្សសិក្សានៅបរទេស ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ១៨ ឆ្នាំ ដែលត្រូវបានជាប់គាំងដោយក្រុមហ៊ុនអាកាសចរណ៍រងផលប៉ះពាល់ពីជំងឺកូវីដ-១៩។ បន្ទាប់ពីយន្ដហោះចុះចត ប្រជាពលរដ្ឋទាំងអស់នៅលើជើងហោះហើរទាំងពីរនេះ ត្រូវបានបញ្ជូនទៅកាន់តំបន់ដាក់នៅដាច់ដោយឡែកក្នុងខេត្ដ Bac Lieu ស្របតាមបទប្បញ្ញត្តិដែលបានកំណត់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម



top