ព័ត៌មាន

បញ្ជូនពលរដ្ឋវៀតណាមជាង ៣១០ នាក់ពីកូរ៉េខាងត្បូង​វិលត្រឡប់​មកប្រទេស​វិញប្រកបដោយសុវត្ថិភាព

ក្រោយពេលយន្តហោះចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai មក អ្នកដំណើរទាំងអស់ត្រូវបានពិនិត្យសុខភាព ហើយធ្វើចត្តឡីស័កភ្លាមតាមការកំណត់។

បញ្ជូនពលរដ្ឋវៀតណាមជាង ៣១០ នាក់ពីកូរ៉េខាងត្បូងវិលត្រឡប់មកប្រទេសវិញ (រូបថត៖MOFA)



នាថ្ងៃទី ២៦ ខែកក្ក ដាអាជ្ញាធរវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូងនិងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម បានសហការជាមួយអាជ្ញាធរកូរ៉េខាងត្បូង ដើម្បីបញ្ជូនពលរដ្ឋវៀតណាមជាង ៣១០ នាក់ ពីកូរ៉េខាងត្បូងវិលត្រឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាព។អ្នកដំណើរទាំងនេះរួមមានមនុស្សអាយុក្រោម ១៨ ឆ្នាំ មនុស្សវ័យចំណាស់ ពលករ និស្សិត ដែលមានបំណងចង់វិលប្រឡប់មកប្រទេសវិញ។

ក្រោយពេលយន្តហោះចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai មក អ្នកដំណើរទាំងអស់ត្រូវបានពិនិត្យសុខភាព ហើយធ្វើ ចត្តឡីស័កភ្លាមតាមការកំណត់ផងដែរ៕

តាម VOV5  - វិទ្យុសម្លេងវៀតណាម


top