ព័ត៌មាន

បញ្ជូនពលរដ្ឋវៀតណាមចំនួន៣៤០នាក់ពីកាណាដាវិលត្រឡប់មកប្រទេសវិញ

អ្នកដំណើរតាមជើងហោះហើរនេះ រួមមានកុមារដែលមានអាយុក្រោម១៨ឆ្នាំ ជនចាស់ជរា ស្ត្រីមានផ្ទៃពោះ អ្នកជម្ងឺ ពលករនិងនិស្សិតដែលមិនមានលំនៅដ្ឋាននិងករណីដែលមានស្ថានភាពលំបាកផ្សេងៗទៀត។

ពលរដ្ឋវៀតណាមនៅកាណាដារង់ចាំធ្វើបែបបទយន្តហោះ។ (រូបថត៖ VOV)


នាថ្ងៃទី១៥និងទី១៦ សីហា ស្ថាប័នមានសមត្ថកិច្ចវៀតណាម ស្ថាប័នតំណាងវៀតណាមប្រចាំនៅកាណាដានិងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានសហការជាមួយស្ថាប័នមានសមត្ថកិច្ចកាណាដាបញ្ជូនពលរដ្ឋវៀតណាមចំនួន ៣៤០ នាក់ពីកាណាដាឲ្យវិលត្រឡប់ មកប្រទេសវិញប្រកបដោយសុវត្ថិភាព។ អ្នកដំណើរតាមជើងហោះហើរនេះ រួមមានកុមារដែលមានអាយុក្រោម ១៨ ឆ្នាំ ជនចាស់ជរាស្ត្រីមានផ្ទៃពោះ អ្នកជម្ងឺ ពលករនិងនិស្សិតដែលមិនមានលំនៅដ្ឋាននិងករណីដែលមានស្ថានភាពលំបាកផ្សេងៗទៀត។ បន្ទាប់ពីចុះចតនៅព្រលានយន្តហោះអន្តរជាតិ Tan Son Nhat មនុស្សទាំងអស់តាមជើងហោះហើរនេះត្រូវបានពិនិត្យសុខភាពហើយជូនទៅធ្វើ ចត្តាឡីស័កយ៉ាងត្រឹមត្រូវតាមបទបញ្ញត្តិ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម


top