នាថ្ងៃទី ២០ សីហា ស្ថាប័នមានសមត្ថកិច្ចវៀតណាម ស្ថាប័នតំណាងវៀតណាមនៅអូស្ត្រាលីនិងក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានសហការជាមួយអាជ្ញាធរអូស្រ្តាលី ដើម្បីបញ្ចូនពលរដ្ឋវៀតណាមជាង ៣៤០ នាក់វិលត្រឡប់មកប្រទេសវិញ។
ពលរដ្ឋទាំងនេះ រួមមានទាំងកុមារអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរា មនុស្សដែលមានជំងឺរ៉ាំរ៉ៃប្រចាំកាយ និស្សិតដែលគ្មានកន្លែងស្នាក់នៅ ដោយសារអន្តេវាសិកដ្ឋានត្រូវបិទ ព្រមទាំងករណីលំបាកពិសេសផ្សេងទៀត។
បន្ទាប់ពីការចុះចតប្រកបដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat អ្នកដំណើរនៃជើងហោះហើរនេះ ត្រូវបានពិនិត្យសុខភាពហើយបានបញ្ចូនទៅកន្លែងធ្វើចត្តាឡីស័កតាមបទបញ្បត្តិដែលបានកំណត់៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម