នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញនិងភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេស ដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍និងរីកចម្រើនឈានមុខគេលើពិភព លោក ជី២០ (G20); ដំណើរការសកម្មភាពទ្វេភាគីនៅប្រេស៊ីល និងអញ្ជើញធ្វើទស្សនកិច្ចនៅសាធារណរដ្ឋដូមីនីកែន។
នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញនិងភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីចូលរួមកិច្ចប្រជុំកំពូល ជី ២០ និងបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋដូមីនីកែន (រូបថត៖ Duong Giang/TTXVN)
នាយករដ្ឋមន្ត្រី លោកហ្វាម មីញ
ជីញនិងភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម នឹងចូលរួមកិច្ចប្រជុំកំពូលជី២០
និងធ្វើសកម្មភាពទ្វេភាគីមួយចំនួននៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល
ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា
តាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រធានជី២០ ឆ្នាំ ២០២៤ Luiz
Inácio Lula
da Silva និងភរិយា; ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋដូមីនីកែនចាប់ពីថ្ងៃទី
១៩ ដល់ថ្ងៃទី ២១ ខែវិច្ឆិកា តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋដូមីនីកែន
លោក Luis Rodolfo Abinader Corona និងភរិយា។
កិច្ចប្រជុំកំពូលជី២០
លើកទី ១៩ ក្រោមប្រធានបទ “កសាងពិភពលោកដ៏យុត្តិធម៌និងភពផែនដីប្រកបដោយនិរន្តរភាព” នឹងផ្តល់អាទិភាពដល់ការផ្លាស់ប្តូរលើការប្រយុទ្ធប្រឆាំងភាពក្រីក្រ
អភិវឌ្ឍន៍ប្រកបដោយចីរភាព ការផ្លាស់ប្តូរថាមពល និងកំណែទម្រង់ស្ថាប័នអភិបាលកិច្ចសកល។
ក្នុងនាមជាភ្ញៀវនៃកិច្ចប្រជុំកំពូលជី២០ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ
គ្រោងនឹងចូលរួមចំណែកមតិយោបល់យ៉ាងសំខាន់ជាច្រើននៅក្នុងកិច្ចប្រជុំ។
អនុរដ្ឋមន្ត្រីការបរទេសលោក ហ្វាម ថាញ៉ បិញ បានឲ្យដឹងថា៖ “លោកនាយក
រដ្ឋមន្ត្រីនឹងអញ្ជើញថ្លែងនៅក្នុងសម័យប្រជុំចំនួនពីរនៅថ្ងៃទី១៨ និង១៩ ខែវិច្ឆិកា
ជាមួយនឹងប្រធានបទសំខាន់ចំនួនពីរគឺ “ការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ” “ការអភិវឌ្ឍប្រកបដោយចីរភាពនិងការផ្លាស់ប្តូរថាមពល”។
លោកនាយករដ្ឋមន្ត្រីអញ្ជើញចែករំលែកមេរៀនដ៏មានតម្លៃអំពីការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ
ដែលជាវិស័យដែលវៀតណាមមានបទពិសោធន៍ជាច្រើន និងសម្រេចបានសមិទ្ធិផលដ៏ធំធេងដែលបានសហគម
ន៍អន្តរជាតិវាយតម្លៃខ្ពស់។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រីក៏នឹងផ្លាស់ប្តូរទស្សនៈ
វិធីសាស្រ្តនិងការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាព
និងការផ្លាស់ប្តូរថាមពលរបស់វៀតណាមក្នុងរយៈពេលខាងមុខ"។
ដោយសង្កត់ធ្ងន់លើសារៈសំខាន់ដែលជាលើកដំបូង
លោកនាយករដ្ឋមន្ត្រី វៀតណាមបានចូលរួមកិច្ចប្រជុំកំពូលជី ២០
នៅពេលដែលវៀតណាមមិនបានធ្វើជាប្រធានប្តូរវេននៃវេទិកាពហុភាគីណាមួយនោះ
អនុរដ្ឋមន្ត្រីការបរទេសលោក ហ្វាម ថាញ់ មិញបានអះអាងថា៖ “នេះគឺជាឱកាសសម្រាប់វៀតណាមក្នុងការរួមចំណែកយ៉ាងសកម្ម
វិជ្ជមាន និងការទទួលខុសត្រូវចំពោះបញ្ហាសំខាន់ៗ និងបន្ទាន់របស់ពិភពលោក
ស្របតាមគោលជំហរ
និងកម្លាំងរបស់វៀតណាមនៅពេលឈានចូលយុគសម័យអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ។
ការចូលរួមនិងថ្លែងសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រីនឹងបង្ហាញសារដ៏រឹងមាំ
អំពីប្រទេសវៀតណាមមួយប្រកបដោយភាពស្វាហាប់ ភាពច្នៃប្រឌិត
ត្រៀមខ្លួនជាស្រេចដើម្បីបំពេញទំនួលខុសត្រូវ សកល”។
ដំណើរធុរកិច្ចរបស់លោកនាយករដ្ឋមន្ត្រី
ក៏ជាឱកាសសម្រាប់វៀតណាមបង្រួបបង្រួម និងជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូលើវិស័យជាច្រើន
អះអាងនូវគោលជំហរ កិត្យានុភាព ទំនួលខុសត្រូវ
និងការរួមវិភាគទានរបស់វៀតណាមក្នុងវេទិកាអន្តរជាតិសំខាន់ៗ
ពង្រឹងបន្ថែមទៀតនិងបើកចេញដំណាក់កាលថ្មី ក្នុងទំនាក់ទំនងរវាងវៀតណាម
និងប្រេស៊ីលនិងសាធារណរដ្ឋដូមីនីកែន៕