កងវិស្វកម្មវៀតណាម ក្រុមលេខ ៣ នៅបេសកកម្ម UNISFA (បេសកកម្មរក្សា សន្តិភាពអង្គការសហប្រជាជាតិនៅតំបន់ Abyei) ទើបតែបានបញ្ចប់ការត្រួតពិនិត្យ និងវាយតម្លៃសមត្ថភាពឧបករណ៍របស់បណ្ដាប្រទេសដែលបានបញ្ជូនកងទ័ព (COE) ក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៥។
ក្រុមអធិការកិច្ចនៃបេសកកម្ម UNISFA ធ្វើការវាយតម្លៃយ៉ាងទូលំទូលាយលើឧបករណ៍ បរិក្ខារ និងសមត្ថភាពធានាបេសកកម្មរបស់ក្រុមកងវិស្វកម្មវៀតណាមលេខ ៣។( រូបថត៖ ក្រសួងការពារប្រទេស)
នេះមិនត្រឹមតែជាជំហានត្រៀមរៀបចំសម្រាប់ផ្ទេរភារកិច្ចសម្រាប់កងវិស្វកម្មលេខ ៤ ប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីបញ្ជាក់ភាពវិជ្ជាជីវៈ ស្មារតីទទួលខុសត្រូវនិងរូបភាពនៃកងវិស្វកម្មវៀតណាមក្នុងក្រសែភ្នែកមិត្តភក្តិអន្តរជាតិទៀតផង។
នៅក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ការត្រួតពិនិត្យ COE គឺជាខ្លឹមសារសំខាន់មួយ សំដៅវាយតម្លៃយ៉ាងទូលំទូលាយអំពីស្ថានភាពនៃ ឧបករណ៍ យានជំនិះ និងសមត្ថភាពធានាភារកិច្ចរបស់កងកម្លាំងដែលចូលរួម។ លោកវរសេនីយ៍ទោ Pham Ngoc Au អនុប្រធានក្រុមទទួលបន្ទុកជំនាញវិស្វកម្ម បានចែករំលែកថា៖
“ដោយស្មារតីសាមគ្គីភាព និងការប្តេជ្ញាចិត្តខ្ពស់ ក្រុមទាំងមូលបានខិតខំ ប្រឹងប្រែងជំនះការលំបាក ពិនិត្យយ៉ាងហ្មត់ចត់ ធានាឲ្យឧបករណ៍ និងយានជំនិះ ទាំងអស់ត្រូវបានរក្សាក្នុងស្ថានភាពល្អបំផុត ដើម្បីផ្ទេរឲ្យក្រុមកងវិស្វកម្មលេខ ៤។ នេះមិនត្រឹមតែជាតម្រូវការរបស់បេសកកម្មប៉ុណ្ណោះទេ ថែមទាំងក៏ជាទំនួលខុសត្រូវ និងកិត្តិយសរបស់កម្មាភិបាល និងបុគ្គលិកម្នាក់ៗនៅពេលបំពេញភារកិច្ចរក្សាសន្តិ ភាពរបស់អង្គការសហប្រជាជាតិទៀតផង”។
លោក Raju ប្រធានក្រុមអធិការកិច្ច COE នៃបេសកកម្ម បានវាយតម្លៃខ្ពស់ ចំពោះក្រុមកងវិស្វកម្មលេខ ៣ របស់វៀតណាម ជាពិសេសនៅក្នុងបរិបទនៃអាកាស ធាតុដ៏អាក្រក់៖
“ក្រុមកងវិស្វកម្មវៀតណាមបានត្រៀមរៀបចំយ៉ាងល្អសម្រាប់ការត្រួតពិនិត្យលើកនេះ។ យើងបានឃើញថា ឧបករណ៍សំខាន់ៗ និងបរិក្ខារដែលផ្ដគ់ផ្គង់ដោយខ្លួនឯង ទាំងអស់របស់អ្នក បានបំពេញតាមស្តង់ដារដែលអាចទទួលយកបានរបស់អង្គការ សហប្រជាជាតិ។ ទោះបីជាក្នុងរដូវស្សារក៏ដោយ អ្នកបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីត្រៀមរៀបចំសម្រាប់ការត្រួតពិនិត្យលើកនេះហើយប្រការនោះពិតជាគួរឱ្យកោតសរសើរ។ អ្នកកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រសកម្មភាពនៃបេសកកម្ម UNISFA នាបច្ចុប្បន្ន”។
ការត្រួតពិនិត្យ COE លើកនេះមិនត្រឹមតែជាឱកាសសម្រាប់ក្រុមកងវិស្វកម្ម លេខ ៣ បញ្ជាក់នូវឫទ្ធានុភាព ស្មារតីជំនះការលំបាក និងការត្រៀមខ្លួនបំពេញគ្រប់ តម្រូវការរបស់បេសកកម្មប៉ុណ្ណោះទេ ថែមទាំងជាសកម្មភាពជាក់ស្តែងដើម្បីអបអរ សាទរខួបលើកទី ៨០ នៃទិវាបុណ្យជាតិ (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥) បង្កើតបុព្វបទអំណោយផលដើម្បីផ្ទេរភារកិច្ចឲ្យក្រុមកងវិស្វកម្ម លេខ ៤ ពង្រីកប្រពៃណី ថែរក្សារូបភាពដ៏ស្រស់ស្អាតរបស់កងវិស្វកម្មវៀតណាមក្នុង បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕