ព័ត៌មាន

បញ្ជាការដ្ឋានតំបន់ប៉ូលីសសមុទ្រលេខ៤ ចាយលេខកូដ QR ដល់អ្នកនេសាទ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ IUU

ដើម្បីរឹតបន្តឹងការគ្រប់គ្រង និងលើកកំពស់មនសិកាប្រតិបត្តិតាមច្បាប់ រួម ចំណែកជាមួយប្រទេសជាតិទាំងមូលក្នុងការដក «កាតលឿង» របស់គណៈកម្មការអឺរ៉ុប (EC) កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា បញ្ជាការដ្ឋានតំបន់ប៉ូលីសសមុទ្រលេខ៤ បានសម្រប សម្រួលជាមួយគណៈកម្មាធិការប្រជាជនឃុំ U Minh ខេត្ត Ca Mau ដើម្បីរៀបចំវគ្គ ឃោសនាស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយ ការណ៍ និងមិនមានបទប្បញ្ញត្តិ (IUU)។

កម្លាំងមានសមត្ថកិច្ចចែកចាយលេខកូដ QR សម្រាប់ "សៀវភៅណែនាំអេឡិចត្រូនិក IUU" ដែលបិទនៅកំពង់ផែនេសាទ កំពង់ផែចតនាវា និងនៅលើនាវានេសាទ។ (រូបថត៖ qdnd.vn)
ការងារឃោសនាត្រូវបានធ្វើទំនើបកម្មតាមរយៈការអនុវត្តបច្ចេកវិទ្យាឌីជីថល។ ក្រៅពីទម្រង់ប្រពៃណីដូចជាការឃោសនាដោយផ្ទាល់ ខិត្តប័ណ្ណ និងសៀវភៅណែនាំ ច្បាប់ កម្មាភិបាលនៃអង្គភាព បានចាយលេខកូដ QR ដើម្បីបិទនៅតាមកំពង់ផែ នេសាទ កំពង់ផែចតនាវា និងនៅលើនាវានេសាទ។ លេខកូដ QR នេះដើរតួនាទី ដូចជា "សៀវភៅណែនាំអេឡិចត្រូនិកអំពី IUU" ដែលអនុញ្ញាតឱ្យអ្នកនេសាទ ប្រើប្រាស់ស្មាតហ្វូន ស្កេនលេខកូដ ដើម្បីស្វែងរកព័ត៌មានផ្លូវច្បាប់សំខាន់ៗបានយ៉ាង រហ័ស ដូចជា៖ ច្បាប់ជលផល ច្បាប់សមុទ្រវៀតណាម បទប្បញ្ញត្តិអំពីការផាកពិន័យ លើអំពើរំលោភ IUU ជាដើម។
វិធីសាស្រ្តនេះជួយអ្នកនេសាទចូលមើលព័ត៌មានបានយ៉ាងឆាប់រហ័ស ហើយ អាចរកមើលបានគ្រប់ពេល គ្រប់ទីកន្លែង តាមនោះរួមចំណែកយ៉ាងសំខាន់ដល់ការ ធ្វើឌីជីថលូបនីយកម្មនូវការគ្រប់គ្រងការនេសាទ ហើយលើកកំពស់ភាពម្ចាស់ការក្នុង ការប្រតិបត្តិរបស់អ្នកនេសាទនៅពេលចូលរួមធ្វើសកម្មភាពនៅលើសមុទ្រផងដែរ។
បន្ទាប់ពីវគ្គឃោសនា ក្រុមការងារបានទៅកាន់នាវានេសាទនីមួយៗ ដែលចត នៅកំពង់ផែដោយផ្ទាល់ ហើយជួបជាមួយម្ចាស់នាវា ប្រធានក្រុម និងក្រុមនាវិក ដើម្បីផ្សព្វផ្សាយ និងចលនាឲ្យប្រតិបត្តិយ៉ាងម៉ឺងម៉ាត់តាមបទប្បញ្ញត្តិស្តីពីការប្រយុទ្ធ ប្រឆាំងនឹងការនេសាទ IUU៕

top