
បញ្ជាការដ្ឋានកងទ័ពជើងទឹកសមុទ្រវៀតណាមប្រគល់នាវាប៉ូលីសសមុទ្រលេខ២០០០
នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ នៅកំពង់ផែ Dinh Vu ទីក្រុង Hai Phong បញ្ជាការដ្ឋានប៉ូលីសសមុទ្របានរួមសហការជាមួយក្រុមហ៊ុន ១៨៩ អគ្គស្នងការឧស្សាហកម្ម ការពារជាតិបានរៀបចំពិធីប្រគល់នាវាប៉ូលីសសមុទ្រលេខ២០០០។ នេះគឺជានាវាចុងក្រោយ ក្នុងចំណោមក្រុមនាវាចំនួន៧គ្រឿង ដែលបានដំឡើងថ្មីតាមសេចក្ដីសម្រេចចិត្ត របស់រដ្ឋសភាវៀតណាម នីតិកាលទី១៣។ តាមនោះ រួមចំណែកលើកកំពស់សមត្ថភាពការពារអធិបតេយ្យភាព បូរភាពដែនដី និងសន្តិសុខលើសមុទ្ររបស់ប៉ូលីសសមុទ្រវៀតណាម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម