ដោយបំណងផ្សព្វផ្សាយវប្បធម៌ប្រពៃណីរបស់វៀតណាមទៅកាន់មនុស្សជាច្រើននាក់ និងបង្កើតកម្រងម៉ូដសម្លៀកបំពាក់ដែលមានលក្ខណៈឯកជន អ្នករចនាម៉ូដ ង្វៀនថើថើ (Nguyen Tho Tho) បានបង្ហាញកម្រងម៉ូដសម្លៀកបំពាក់ប៉ាក់គំនូរ ហាងត្រុង (Hang Trong)។
ដោយបំណងផ្សព្វផ្សាយវប្បធម៌ប្រពៃណីរបស់វៀតណាមទៅកាន់មនុស្សជាច្រើននាក់ និងបង្កើតកម្រងម៉ូដសម្លៀកបំពាក់ដែលមានលក្ខណៈឯកជន អ្នករចនាម៉ូដ ង្វៀនថើថើ (Nguyen Tho Tho) បានបង្ហាញកម្រងម៉ូដសម្លៀកបំពាក់ប៉ាក់គំនូរ ហាងត្រុង (Hang Trong)។
ជាអ្នកឯកទេសសុខាភិបាលសាធារណ ប៉ុន្តែតាំងពីកុមារភាព ង្វៀនថើថើ (Nguyen Tho Tho) បានចេះគូរនិងទៅរៀនថ្នាក់រចនាម៉ូដមួយចំនួន ដើម្បីចាប់ផ្តើមកសាងម៉ាក់យីហោម៉ូដសម្លៀកបំពាក់ ហាងកាត់ដេរ ថើ (Tho) របស់ខ្លួនឯង។ អ្នករចនាម៉ូដ ង្វៀនថើថើ (Nguyen Tho Tho) បាននិយាយឲ្យដឹងថា គំនិតផ្តួចផ្តើមអំពីការបញ្ចូលគំនូរ ហាងត្រុង (Hang Trong) ក្នុងម៉ូដសម្លៀកបំពាក់ បានចាប់ផ្ដើមតាំងពីពេលដែលគាត់ទើបបញ្ចប់កម្រងម៉ូដសម្លៀកបំពាក់ប្រើប្រាស់គំនូរ ដុងហូ (Dong Ho) ដែលត្រូវមនុស្សជាច្រើននាក់ចូលចិត្តនិងគាំទ្រ។ គាត់បានចែករំលែកថា៖ “គ្រាដំបូងឡើយ ខ្ញុំបានជួបសិល្បករគំនូរ ហាងត្រុង (Hang Trong) ឡេ ឌីញងៀន (Le Dinh Nghien) ដើម្បីទិញនិងស្វែងយល់នូវអត្ថន័យក្បាច់រចនាក្នុងគំនូរនីមួយៗ។
បន្ទាប់មក ខ្ញុំចាប់ផ្តើមធ្វើកម្រងម៉ូដសម្លៀកបំពាក់ ដោយបំណងប្រាថ្នាផ្សព្វផ្សាយនូវនាំគំនូរ ហាងត្រុង (Hang Trong) ទៅកាន់មនុស្សជាច្រើននាក់ តាមរយៈការទស្សនាម៉ូដសម្លៀកបំពាក់”។ ការធ្វើកម្រងម៉ូដសម្លៀកបំពាក់ដោយបញ្ចូលគំនូរ ហាងត្រុង (Hang Trong) ចាប់ផ្តើមពីការជ្រើសរើសប្រភេទក្រណាត់ ធ្វើយ៉ាងណាដើម្បីបង្កើនតម្លៃនៃក្បាច់រចនារបស់គំនូរហាងត្រុង (Hang Trong)។
“អ្នកណាក៏និយាយថា ពាក់ក្រណាត់កម្ញី មើលទៅឃើញចាស់ណាស់ ប៉ុន្តែដោយក្បាច់រចនាគំនូរ ហាងត្រុង (Hang Trong) គឺសាមញ្ញ ដូច្នេះខ្ញុំបានជ្រើសរើសកម្ញី ដើម្បីបង្កើនតម្លៃម៉ូដសម្លៀកបំពាក់។ ជាងនេះទៅទៀត ក្រណាត់ដែលខ្ញុំជ្រើសរើសដែលឆ្ពោះទៅកាន់កសាងម៉ាក់យីហោម៉ូដសម្លៀកបំពាក់របស់ខ្លួនតាំងពីពេលខ្ញុំចាប់ផ្តើមរចនាម៉ូដ” តាមការចែករំលែករបស់អ្នករចនាម៉ូដ ង្វៀនថើថើ (Nguyen Tho Tho)។ ដំណើរការរចនាម៉ូដកម្រងម៉ូដសម្លៀកបំពាក់នេះបានអូសបន្លាយក្នុងរយៈពេលប្រហែល ១ ឆ្នាំ ជាមួយនឹងសម្លៀកបំពាក់ចំនួន ៨ ឈុត ដែលប្រើប្រាស់គំនូរ “កញ្ញា” “រដូវទាំងបួន” “ត្រីឆ្ពិនឆ្លងខ្លោងទ្វារ វូម៉ូន (Vu Mon)” “សត្វនាគខៀវ” ។
ការគូរគំនូរលើក្រណាត់ឡើងវិញត្រូវចំណាយពេលវេលាច្រើន ព្រោះវាមិនអាចបោះពុម្ពឡើងវិញបាន គេត្រូវប្រើប៊ិចដើម្បីគូររូបនីមួយៗ។ ជាងនេះទៅទៀត អ្នករចនាម៉ូដ ថើ (Tho) ក៏មានការច្នៃប្រឌិតបន្ថែម ក្នុងដំណើរការគូរ ដើម្បីផលិតផលទទួលបានចំណាប់អារម្មណ៍ ថែមទៀត។
ម៉ូដសម្លៀកបំពាក់គួរឱ្យចាប់អារម្មណ៍មួយចំនួនរបស់អ្នករចនាម៉ូដ ថើថើ (Tho Tho )។ រូបថត៖ ឯកសារ
នៅពេលបញ្ចប់ការគូរលើក្រណាត់ គេនឹងបន្តប៉ាក់ក្បាច់រចនា។ ការប៉ាក់ដៃបានអនុវត្តដោយដៃរបស់ជាងប៉ាក់នៅភូមិ ធឿងទីន (Thuong Tin)។ ការប៉ាក់ដោយដៃទាមទារភាពប៉ិនប្រសប់ និងភាពល្អិតល្អន់។ មានក្បាច់រចនាតូចៗ ដូចជាក្នុងម៉ូដសម្លៀកបំពាក់ប៉ាក់មានរូបភាព “ត្រីឆ្ពិនឆ្លងខ្លោងទ្វារ វូម៉ូន (Vu Mon” ដែលតម្រូវឱ្យជាងប៉ាក់មានទេពកោសល្យក្នុងការប៉ាក់រូបភាពភ្នែកត្រី ដើម្បីធ្វើឱ្យវាមានភាពប្រាកដបំផុត។ តាមរយៈម៉ូដសម្លៀកបំពាក់ អ្នកពាក់អាចទទួលអារម្មណ៍បានពីភាពស្រស់ស្អាតនៃអំបោះប៉ាក់ដោយដៃនីមួយៗ និងក្រណាត់កម្ញីដែលមានគុណភាពខ្ពស់។
អ្នករចនាម៉ូដ ង្វៀនថើថើ (Nguyen Tho Tho) បានចែករំលែកថា៖ “ពេលខ្ញុំបញ្ចប់កម្រងម៉ូដសម្លៀកបំពាក់ជាមួយគំនូរ ហាងត្រុង (Hang Trong) ខ្ញុំនឹងបន្តធ្វើកម្រងម៉ូដសម្លៀកបំពាក់អំពីរដ្ឋធានីហាណូយ (Ha Noi)។ ខ្ញុំមានបំណងប្រាថ្នាថា៖ តាមរយៈកម្រងម៉ូដសម្លៀកបំពាក់របស់ខ្ញុំ ដើម្បីរួមចំណែកថែរក្សាវប្បធម៌ប្រពៃណីដែលគេបំភ្លេចជាបណ្តើរៗ ជាពិសេសគឺយុវជនសម័យនេះ»./.
អត្ថបទ៖ ង៉ឹនហា រូបថត៖ ខាញ់ឡុងនិងឯកសារ
ប្រែសម្រួលដោយង្វៀនយ៉ាង