ព័ត៌មាន

បញ្ចូនពលរដ្ឋវៀតណាមពី UAE និងឥណ្ឌាមកប្រទេសវិញ

ពលរដ្ឋវៀតណាមបំពេញបែបបទឡើងយន្តហោះ
 

អ្នកដំណើរនៅលើយន្តហោះ មានកុមារអាយុក្រោម១៨ឆ្នាំ មនុស្សចាស់ ស្ត្រីមានផ្ទៃពោះ កម្មករដែលមានទិដ្ឋាការផុតកំណត់ រួមទាំងករណីលំបាកពិសេសផ្សេងទៀត។

ក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ៧ និង ៨ ខែធ្នូ អាជ្ញាធរមានសមត្ថកិច្ចវៀតណាម ស្ថានទូត វៀតណាម ប្រចាំនៅអេមីរ៉ាតអារ៉ាប់រួម (UAE) ស្ថានទូតវៀត ណាមប្រចាំនៅឥណ្ឌា និងក្រុមហ៊ុនអាកាសចរណ៍ជាតិ វៀត ណាម បានរួមសហការជាមួយអាជ្ញាធរ UAE  និងឥណ្ឌា ដើម្បីបញ្ចូនពលរដ្ឋវៀតណាម ជិត ៣៥០ នាក់ឲ្យវិលត្រឡប់មកប្រទេសវិញ។ អ្នកដំណើរនៅលើយន្តហោះ មានកុមារអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ ស្ត្រីមានផ្ទៃពោះ កម្មករដែលមានទិដ្ឋាការផុតកំណត់ រួមទាំងករណីលំបាកពិសេសផ្សេងទៀត។ បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Cam Ranh ខេត្ត Khanh Hoa អ្នកដំណើរទាំងអស់ត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យសុខភាពនិងធ្វើចត្តាឡីស័កស្របតាមបទប្បញ្ញត្តិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top