ព័ត៌មាន

បញ្ចូនពលរដ្ឋវៀតណាមជាង ៣៤០ នាក់ពីប្រទេសជប៉ុនឲ្យវិលត្រឡប់មកប្រទេសវិញ


 ពលរដ្ឋវៀតណាមជាង ៣៤០ នាក់ពីប្រទេសជប៉ុនឲ្យវិល ត្រឡប់មកប្រទេសវិញ
 

នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ ស្ថាប័នមានសមត្ថកិច្ចវៀតណាម ស្ថានទូត វៀតណាមប្រចាំនៅជប៉ុន និង​ក្រុម​ហ៊ុន​​អាកាសចរណ៍ជាតិ វៀតណាមបានរៀបចំជើង ហោះ ហើរមួយដើម្បីបញ្ចូនពលរដ្ឋវៀត ណាមចំនួន ៣៤០ នាក់​ ចុះចតដោយសុវត្ថិភាពនៅអាកាស យានដ្ឋានអន្តរជាតិ Da Nang។ អ្នកដំណើរនៅលើយន្ដហោះ រួមមាន ក្មេង​ៗ មនុស្សចាស់ អ្នក ឈឺ ស្ដ្រីមានផ្ទៃពោះ សិស្សនិស្សិតដែលផុតកិច្ចសន្យា អន្តេវាសិកដ្ឋានបិទទ្វារ កម្មករ និយោជិក ​ដែលផុតសុពលភាពកិច្ចសន្យាធ្វើការ។
 
បន្ទាប់​ពីចុះចតនៅវៀតណាមភ្លាមនោះ ក្រុមអ្នកបើកបរ​និង​អ្នក​ដំណើរ​ទាំង​អស់​ត្រូវ​បាន​ពិនិត្យ​សុខភាព​និង​នៅ​ដាច់​ដោយឡែកតាមបទបញ្ជា។ ករណីដែលរកឃើញថាមានផ្ទុកវីរុស SAR-CoV-2 ត្រូវបានបញ្ជូន​ទៅកន្លែង​ព្យាបាល​ ដោយធានាមិនឲ្យឆ្លងរាលដាលទៅសហ​គមន៍​ឡើយ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top