ព័ត៌មាន

បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរត្រួតពិនិត្យរបរនេសាទវៀតណាម-ចិនលើកទី១ឆ្នាំ២០២០

នេះជាដំណើរត្រួតពិនិត្យចម្រុះលើកទី១៩ក្នុងតំបន់ធ្វើការនេសាទរួមនៅឈូងសមុទ្រខាងជើង ដែលត្រូវបានរៀបចំឡើងតាមកិច្ចព្រមព្រៀងសហប្រតិបតិ្តការរបរនេសាទនៅឈូងសមុទ្រភាគខាងជើងឆ្នាំ ២០០០រវាង រដ្ឋាភិបាលវៀតណាមនិងចិន។

ប៉ូលីសមុទ្រវៀតណាមណែនាំអ្នកនេសាទរបៀបលាងដៃសម្លាប់មេរោគ (រូបថត៖ TTXVN)



ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ មេសា បានប្រព្រឹត្តទៅដំណើរត្រួតពិនិត្យរបរនេសាទវៀតណាម-ចិនលើកទី១ឆ្នាំ២០២០ តាមផែនការពន្យាពេល កិច្ចព្រមព្រៀងសហប្រតិបតិ្តការរបរនេសាទនៅឈូងសមុទ្រខាងជើងរវាងប្រទេសទាំងពីរ។ ដោយមានការ ទទួលខុសត្រូវដ៏ខ្ពស់នៃភាគីទាំងពីរ ដំណើរបំពេញការងារនេះបានបញ្ចប់ប្រកបដោយជោគជ័យ រួមចំណែកកសាងតំបន់សមុទ្រមួយដោយសន្តិភាព ស្ថិរភាពនិងសហប្រតិបត្តិការដើម្បី ផលប្រយោជន៍របស់គ្នាទៅវិញទៅមក។

នេះជាដំណើរត្រួតពិនិត្យចម្រុះលើកទី១៩ក្នុងតំបន់ធ្វើការនេសាទរួមនៅឈូងសមុទ្រខាងជើងដែលត្រូវបានរៀបចំឡើងតាមកិច្ចព្រមព្រៀង សហប្រតិបតិ្តការរបរនេសាទនៅឈូងសមុទ្រភាគខាងជើងឆ្នាំ២០០០រវាង រដ្ឋាភិបាលវៀតណាមនិងចិន។

តាមនោះ កម្លាំងប៉ូលីសសមុទ្រនៃប្រទេសទាំងពីរបានត្រួតពិនិត្យ ឃ្លាំមើលសកម្មភាពនេសាទរបស់ប្រទេសទាំងពីរក្នុងតំបន់ធ្វើការនេសាទរួម ឃោសនាអំពីបទបញ្ញត្តិធ្វើសកម្មភាព ការប្រតិបត្តិនៅសមុទ្រ ព្រមទាំង ឃោសនា ផ្សព្វផ្សាយច្បាប់សម្រាប់អ្នកនេសាទនៃប្រទេសទាំងពីរផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម


top