ព័ត៌មាន

បច្ចេកវិទ្យា DNA និងទិន្នន័យឌីជីថល៖ ពន្លឿនដំណើរ​ការប្រគល់ឈ្មោះជូនយុទ្ធជនពលីវិញ

ក្នុងអំឡុងពេលនៃការអនុវត្ត "យុទ្ធនាការ ៥០០ ថ្ងៃទាំងយប់ ជំរុញការស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី" បច្ចេកវិទ្យាធ្វើតេស្ត DNA ​ជំនាន់ថ្មី និងការអភិវឌ្ឍមូលដ្ឋានទិន្នន័យឌីជីថលជាតិ កំពុងបង្កើតលក្ខខណ្ឌអំណោយផល ​និង​ឧបករណ៍បន្ថែមទៀតសម្រាប់ការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី។
ការវិភាគសំណាក​អដ្ឋិធាតុយុទ្ធជនពលីនៅមជ្ឈមណ្ឌលធ្វើតេស្ត DNA ។ រូបថត៖ VNA

ការរួមបញ្ចូលគ្នានៃវឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ និងការផ្លាស់ប្តូរឌីជីថល​ ត្រូវបានរំពឹងថា នឹងលើក​កម្ពស់ប្រសិទ្ធភាពនៃការផ្គូផ្គង ដោយបើកចេញ​ឱកាសប​ន្ថែមទៀតដើម្បី​ប្រគល់ឈ្មោះ​ជូន​យុទ្ធជន​ពលីវិញ និង​នាំពួក​គេវិលត្រឡប់មក​ក្រុម​គ្រួសារវិញ។

អនុវត្តន៍​ "យុទ្ធនាការ ៥០០ ថ្ងៃទាំងយប់ ជំរុញការស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី" ការយក​សំណាក DNA កំពុងត្រូវបានអនុវត្តក្នុងពេល​ដំណាល​គ្នា​នៅតាមឈាបនដ្ឋានជាច្រើនទូទាំងប្រទេស។ ទន្ទឹមនឹងនោះ មូលដ្ឋានទិន្នន័យ DNA របស់​សាច់ញាតិ​យុទ្ធជន​ពលី ក៏​កំពុងត្រូវបាន​អនុវត្តនៅទូទាំងប្រទេស​ផងដែរ​។ ក្នុងរយៈពេលប្រាំមួយខែដើមឆ្នាំ ក្រសួង​នគរបាល​បានវិភាគ និងប្រមូលសំណាក DNA ជាង ៥៣.០០០ របស់​សាច់ញាតិយុទ្ធជនពលី ដែលមិនស្គាល់អត្តសញ្ញាណទៅក្នុងមូលដ្ឋានទិន្នន័យជាតិ; សម្របសម្រួល​ជាមួយក្រសួង ទីភ្នាក់ងារ និងអង្គភាពវិទ្យាសាស្ត្រ បានកំណត់អត្តសញ្ញាណ​​យុទ្ធជនពលីដែល​មិន​ស្គាល់អត្តសញ្ញាណ​​ចំនួន ២៥ នាក់។ យោងតាមផែនការ ​ឆ្នាំ២០២៦ នឹង​ប្រមូល​សំណាក DNA ប្រហែល ៣០០.០០០ របស់​សាច់ញាតិ​យុទ្ធជនពលី ដោយបង្កើតប្រភពទិន្នន័យ​បម្រើការងារផ្គូផ្គង។

បច្ចេកវិទ្យាថ្មីអនុញ្ញាតឱ្យមានការកំណត់ទំនាក់ទំនង​តាមខ្សែត្រកូលខាង​ឪពុក និងម្តាយ រហូតដល់ ៤-៥ ជំនាន់។ រូបថត៖ Vietnamplus

លោកបណ្ឌិត Tran Trung Thanh នាយក​មជ្ឈមណ្ឌលធ្វើតេស្ត DNA វិទ្យាស្ថានជីវវិទ្យា បណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម បាន​ឱ្យដឹងថា៖ «ការ​​ធ្វើតេស្ត DNA ប្រើ​ប្រាស់​ដោយបច្ចេកវិទ្យាឌីកូដហ្សែនជំនាន់ថ្មី NGS-SNP។ នេះគឺជាវឌ្ឍនភាពមួយក្នុងការធ្វើតេស្ត DNA នៅវៀតណាម។ គុណសម្បត្តិ​ដ៏​ធំបំផុតនៃដំណើរការនេះ គឺពង្រីកវិសាលភាពនៃសាច់ញាតិដែលអាចចូលរួមក្នុងការធ្វើតេស្ត លែងកំណត់ចំពោះខ្សែស្រឡាយមាតាប៉ុណ្ណោះទេ ប៉ុន្តែអាចពង្រីកដល់ខ្សែស្រឡាយបិតាទៀត​ផង។ ទន្ទឹមនឹងនោះ ការវិភាគក៏អាចពង្រីកដល់កូនចៅជំនាន់ទី៤ និងទី៥បានដែរ»​។

ជាមួយនឹងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដំណើរការ​ស្វែងរក​ឈ្មោះ​សម្រាប់​វីរយុទ្ធជនពលីកំពុងបើក​ចេញ​ក្តីសង្ឃឹម និងឱកាសថ្មីៗ៕​


top