ព័ត៌មាន

បង្ហាញឡើងវិញបរិយាកាសអំណរស្វារគមន៍បុណ្យចូលឆ្នាំថ្មីនៅបរមរាជវាំងថាំងឡុង

ស្វាគមន៍បុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៣ មជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌ ថាំងឡុង-ហាណូយ បានរៀបចំសកម្មភាពដ៏មានអត្ថន័យជាបន្តបន្ទាប់។
កន្លែងតាំងពិព័រណ៌ បរិយាកាសរៀបចំបុណ្យតេត។ (រូបថត៖ Thủy Tiên/VOV)

ជាពិសេស សកម្មភាពដំបូង គឺកន្លែងតាំងពិព័រណ៌បុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលបានធ្វើឡើងនៅថ្ងៃទី១ ខែមករា ដោយបង្ហាញឡើងវិញនូវបរិយាកាសបុណ្យតេតដ៏កក់ក្តៅ និងទំនៀមទម្លាប់ដ៏ស្រស់ស្អាតក្នុងអំឡុងពេលបុណ្យតេត បានទាក់ទាញអ្នកចូលរួមយ៉ាងច្រើនកុះករ។

ចំណុចលេចធ្លោក្នុងតាំងពិពណ៌បុណ្យចូលឆ្នាំថ្មីឆ្នាំនេះ របស់មជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌថាំងឡុង-ហាណូយគឺទំនៀមទម្លាប់ដូចជា៖ ទំនៀមទម្លាប់សែនដូនតា ការព្យួររូបភាពជូនពរឆ្នាំថ្មី ជូនពរគ្នាទៅវិញទៅមក.... ជាមួយនឹងផលិតផលពិសេសៗដែលទទួលនូវរសជាតិប្រពៃណីដែលបុណ្យតេតបាននាំមក ប្រកបដោយអត្ថន័យជាច្រើនសម្រាប់ប្រជាជន។

អ្នកស្រី Vu Thi Thu Ha អាយុ ៤៣ ឆ្នាំ បានចែករំលែកថា៖  “ការតាំងបង្ហាញនេះរំលឹកខ្ញុំពីការចងចាំពីអតីតកាល។ ឧទាហរណ៍ គំនូរ Dong Ho    ក្មេងៗឥឡូវដឹងតែតាមកញ្ចក់ទូរទស្សន៍ មិនអាចដឹងពីព័ត៌មានលម្អិតនៃដំណាក់កាលគូរដូចសម័យកាលនោះទេ ហើយតូបដាក់តាំងបង្ហាញជ្រូកធ្វើពីដី ក៏រំលឹកអនុស្សាវរីយ៍ ពីអតីតកាលដែលឪពុកម្តាយធ្លាប់ទិញទុកដើម្បីឲ្យកូនទុកដាក់សន្សំប្រាក់ទទួលបានពីបុណ្យតេត”។

មិនត្រឹមតែទាក់ទាញភ្ញៀវវ័យកណ្តាល និងវ័យចំណាស់ប៉ុណ្ណោះទេ កន្លែងតាំងពិពណ៌ប្រពៃណីបុណ្យតេត ក៏ជាកន្លែងដ៏ល្អសម្រាប់យុវជនដើម្បីស្វែងយល់ និងកាន់តែស្រឡាញ់វប្បធម៌ប្រពៃណីរបស់ប្រទេសជាតិផងដែរ៕


top