ព័ត៌មាន

បង្ហាញមុខគេហទំព័រតភ្ជាប់អាជីវកម្មអាស៊ាន

អាស៊ាន Access MATCH គឺជាមុខងារថ្មីរបស់ អាស៊ាន Access ដែលជាគេហទំព័រអនឡាញអំពីពាណិជ្ជកម្ម និងទីផ្សារបណ្ដាប្រទេសអាស៊ាន ហើយបានបង្ហាញមុខកាលពីខែមិថុនាឆ្នាំ ២០២១។

បង្ហាញមុខគេហទំព័រតភ្ជាប់អាជីវកម្មអាស៊ាន (រូបថត៖ asean.org)


នាថ្ងៃទី ២៥ មករា គណៈកម្មាធិការសម្របសម្រួលអាស៊ានទទួលបន្ទុកសហគ្រាស ខ្នាតមីក្រូ តូច និងមធ្យម(ACCMSME) បានបង្ហាញមុខគេហទំព័រតភ្ជាប់អាជីវកម្មអាស៊ាន Access MATCH សំដៅជំរុញពាណិជ្ជកម្មនៅទាំងក្នុង និងក្រៅតំបន់អាស៊ាន។

អាស៊ាន Access MATCH គឺជាមុខងារថ្មីរបស់ អាស៊ាន Access ដែលជាគេហទំព័រអនឡាញអំពីពាណិជ្ជកម្ម និងទីផ្សារបណ្ដាប្រទេសអាស៊ាន ហើយបានបង្ហាញមុខកាលពីខែមិថុនាឆ្នាំ ២០២១។ ដោយត្រូវបានកំណត់ ជាមូលដ្ឋានគ្រឹះតភ្ជាប់អាជីវកម្មជួរមុខនៅតំបន់នោះ អាស៊ាន Access MATCH បានបង្កើតឱកាសសម្រាប់បណ្ដាប្រទេសសមាជិកអាស៊ាន Access ឲ្យក្លាយទៅជាផ្នែកមួយនៃសហគមន៍ធុរកិច្ចអន្តរជាតិ ក៏ដូចជាបង្កើតចក្ខុវិស័យក្រៅតំបន់ សម្រាប់សហគ្រាសរបស់ខ្លួនផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top