ព័ត៌មាន

បង្តើតក្រុមការងារចល័តប្រតិកម្មរហ័សចំនួន ៤៥ ដើម្បីទប់ស្កាត់ការឆ្លងមេរោគរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណា


 បង្តើតក្រុមការងារចល័តប្រតិកម្មរហ័សចំនួន ៤៥ ដើម្បីទប់ស្កាត់ការឆ្លងមេរោគរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណា (រូបថត៖ thanhnien.vn)
 

នារសៀលថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០ សាស្ត្រាចារ្យរង លោកបណ្ឌិត Luong Ngoc Khue ប្រធាន​នាយកដ្ឋាន គ្រប់​គ្រង​ពិនិត្យនិងព្យាបាល (ក្រសួងសុខាភិបាល) បានឲ្យដឹងថា អនុវត្ត​តាម​បទបញ្ជា​របស់​នាយ​ករដ្ឋមន្រ្តី​ស្តីពីការ​បង្ការទប់ស្កាត់ការឆ្លងមេរោគរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណា (nCoV) ក្រសួងសុខាភិបាល​បាន​បង្តើត​ក្រុម​ការងារចល័តប្រតិកម្មរហ័សចំនួន ៤៥ ដើម្បីទប់ស្កាត់ការឆ្លងមេរោគផ្លូវដង្ហើមដោយវីរុសកូរ៉ូណា (ហៅកាត់ថា​ ក្រុមការងារចល័ត)។
 
បណ្ដាក្រុមការ​ងារចល័ត​មានភេរកិច្ច​ជាប្រចាំត្រៀម​ខ្លួនជាស្រេច​ប្រតិកម្ម​យ៉ាងឆាប់​រហ័សនិង​ផ្តល់ជំនួយ​ខាងជំនាញ​ដល់មន្ទីរពេទ្យ​ព្យាបាល ថែទាំងនិងគ្រប់គ្រងការ​ឆ្លងមេរោគរលាកផ្លូវដង្ហើមដោយវីរុ​សកូរ៉ូណា នៅពេលដែល​មានតម្រូវការ ហើយ​អនុវត្តតាមបទបញ្ជា​របស់ក្រសួង​សុខាភិបាល និងគណៈចង្អុលការ​ជាតិការបង្ការ​ទប់ស្កាត់ការឆ្លងមេរោគរលាកផ្លូវដង្ហើ​មដោយវីរុសកូ​រ៉ូណា៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម
 


top