ព័ត៌មាន

បង្កើនវិធានការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត ចំពោះមុខវីរុសបំប្លែងថ្មី Omicron

សន្និសីទអនឡាញទូទាំងប្រទេស ស្ដីពីការអនុវត្តវិធានការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំ២០២២ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២២ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល ក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam អនុប្រធានគណៈកម្មាធិការជាតិសម្រាប់ការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩។

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam។ (រូបថត៖ Duong Giang/TTXVN)

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានសង្កត់ធ្ងន់ថា ស្ថានភាពជំងឺរាតត្បាតកូវីដ១៩ នៅលើពិភពលោក បន្តមានការវិវឌ្ឍដែលមិនអាចទាយទុកជាមុនបាន ចំពោះមុខវីរុសបំប្លែងថ្មី Omicron ដូច្នេះ វៀតណាមត្រូវតែត្រៀមខ្លួនជានិច្ច ប្រសិនបើវីរុសបំប្លែងខ្លួននេះមានវត្តមាននៅវៀតណាម។ លោកឧបនាយករដ្ឋមន្រ្ដី ក៏បានស្នើឱ្យវិស័យសុខាភិបាល ពន្លឿនការចាក់វ៉ាក់សាំងបន្ថែមទៀត ដោយប្តូរពី"ផ្តល់អាទិភាពដល់ក្រុមមនុស្សដែលមានជំងឺប្រចាំកាយនិងមនុស្សមានអាយុលើសពី ៥០ ឆ្នាំ" ទៅជាការ"ខិតខំចាក់វ៉ាក់សាំងសម្រាប់មនុស្សដែលមានអាយុគ្រប់គ្រាន់; ជាពិសេស មិនអនុញ្ញាតឱ្យមានមនុស្សអាយុលើសពី៥០ឆ្នាំ អ្នកដែលមានជំងឺប្រចាំកាយ (លើកលែងតែមនុស្សមួយចំនួននៅក្នុងក្រុមអ្នកហាមប្រើ) មិនទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ឡើយ”។

លោកឧបនាយករដ្ឋមន្ត្រីបានកត់សម្គាល់ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ក្រុមការងារបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងសហគមន៍ កងកម្លាំងនគរបាល កងជីវពល បុគ្គលិកសុខាភិបាលនិងប្រជាជន នឹងបន្តស្មារតី  "ដើរគ្រប់ផ្លូវច្រកល្ហក គ្រប់ផ្ទះ ពិនិត្យលើមនុស្សនីមួយៗ" ដើម្បីដាក់ពង្រាយ"ការចាក់វ៉ាក់សាំង" ; ស្វែងរកនិងគាំទ្រអ្នកជំងឺឲ្យបានទាន់ពេលវេលា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top