ព័ត៌មាន

បង្កើនទំហំពាណិជ្ជកម្មវៀតណាម-កូរ៉េខាងត្បូងឡើងដល់ ១០០ ពាន់លានដុល្លារ អាមេរិកនៅឆ្នាំ ២០២៣

វៀតណាមស្វាគមន៍វិនិយោគិនកូរ៉េខាងត្បូងពង្រីក ទំហំវិនិយោគនៅវៀតណាម ដែលបច្ចុប្បន្ននេះ មានតម្លៃចំនួន ៨០ពាន់លានដុល្លារអាមេរិក។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទទួលជួបរដ្ឋមន្ត្រីការបរទេស កូរ៉េខាងត្បូង លោក Park Jin។  

នាព្រឹកថ្ងៃទី ១៨ តុលា នៅវិមានប្រធានរដ្ឋ ទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេស កូរ៉េខាងត្បូង លោក Park Jin ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បាន សង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជានិច្ចកាលជាសសរស្តម្ភដ៏សំខាន់នៃ ទំនាក់ទំនងរវាងប្រទេសទាំងពីរ; ស្នើឲ្យភាគីទាំងពីរយកចិត្តទុកដាក់ដល់ការធ្វើអាជីវ កម្មនូវ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - កូរ៉េខាងត្បូង កិច្ចព្រមព្រៀងភាពជា ដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ឲ្យមានប្រសិទ្ធភាពនិងជាក់ស្ដែង បន្ថែមទៀត ខិតខំប្រឹងប្រែងសម្រេចបានគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើង ដល់ ១០០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៣ និង ១៥០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ តាមទិសដៅតុល្យភាព។ វៀតណាមស្វាគមន៍វិនិយោគិនកូរ៉េខាងត្បូងពង្រីក ទំហំវិនិយោគនៅវៀតណាម ដែលបច្ចុប្បន្ននេះ មានតម្លៃចំនួន ៨០ពាន់លានដុល្លារ អាមេរិក ជាពិសេសលើវិស័យបច្ចេកវិទ្យាឌីជីថល អេឡិចត្រូនិក ថាមពលកកើតឡើង វិញ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់មណ្ឌលបច្ចេកវិទ្យាឯកទេសចម្រុះ មណ្ឌលឧស្សាហកម្ម កសិកម្មបច្ចេកវិទ្យាខ្ពស់៕

top