ព័ត៌មាន

បង្កើនទំហំពាណិជ្ជកម្មរវាងវៀតណាម-ថៃឡើងដល់២០ពាន់លានដុល្លាអាមេរិក


លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញជួបពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋ មន្រ្តីរាជរដ្ឋាភិបាលថៃ លោក Prayuth Chan-o-cha។ (រូបថត៖ VGP)
 

នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីរដ្ឋា ភិបាលវៀតណាមបានអញ្ជើញជួបពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋ មន្រ្តីរាជរដ្ឋាភិបាលថៃ លោក Prayuth Chan-o-cha អំពីកិច្ចសហប្រតិបត្តិ ការទ្វេភាគីរវាងវៀតណាម-ថៃ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់មុនកិច្ច ប្រជុំកំពូលអាស៊ានលើកទី៣៧។

នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទលើកនេះ លោកនាយករដ្ឋមន្រ្តីថៃ បានជម្រាបថា រាជរដ្ឋាភិបាល ថៃនឹងជួយឧបត្ថម្ភវៀតណាម ទឹកប្រាក់ ចំនួន៣ម៉ឺនដុល្លាអាមេរិក សម្រាប់រួមចំណែកដល់ការជំនះពុះពារលើផល វិបាកដោយសារគ្រោះធម្មជាតិ។

ភាគីទាំងពីរបានសម្ដែងនូវការពេញចិត្តចំពោះការអភិវឌ្ឍយ៉ាងល្អប្រសើរនៃទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក រួមទាំងក្នុងក្របខ័ណ្ឌទ្វេភាគីក៏ដូចជានៅតាមវេទិកាតំបន់និង អន្តរជាតិផងដែរ។

លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានស្នើឲ្យ ប្រទេសទាំងពីរខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់២០ពាន់លានដុល្លាអាមេរិកក្នុងមួយឆ្នាំ។ លោកក៏បានស្នើឲ្យភាគីថៃបង្កើនការនាំចូល ទំនិញរបស់វៀតណាម កាត់បន្ថយការអនុវត្តវិធានការការពារពាណិជ្ជកម្ម លើកទឹកចិត្តសម្ព័ន្ធក្រុមហ៊ុនលក់រាយរបស់ថៃបង្កើនការដាក់បញ្ចូលទំនិញវៀតណាមទៅក្នុងប្រព័ន្ធចែក ចាយរបស់ខ្លួន ដើម្បីកាត់បន្ថយឱនភាពរបស់ វៀតណាមក្នុងការដោះដូរពាណិជ្ជកម្មជាមួយថៃ។

នាយករដ្ឋមន្រ្តីទាំងពីររូបក៏បានចែករំលែកនូវសារសំខាន់នៃការបន្ត ពង្រឹងសាមគ្គីភាព ថែរក្សា គោលជំហររួមរបស់អាស៊ានស្ដីពីសមុទ្រខាងកើត សហការគ្នាឆ្ពោះទៅរកក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកប ដោយប្រសិទ្ធភាព ជាក់ស្ដែង អនុលោកតាមច្បាប់អន្តរជាតិ រួមទាំងអនុ សញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ រួមចំណែកដល់ ការថែរក្សាបរិយាកាសសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top