ព័ត៌មាន

បង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ច​សហប្រតិបត្តិការ​លើគ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​ពីរ​វៀត​ណាម​និង​ឡាវ​


 អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Bounnhang Volachith 

នារសៀល​ថ្ងៃទី១០ ខែសីហា ឆ្នាំ​២០១៧ នៅការិយាល័យ​មជ្ឈឹម​បក្សប្រជាជន​បដិវត្តន៍​ឡាវ អគ្គលេខាបក្ស​ និង​ជាប្រធាន​រដ្ឋឡាវ ​លោក Bounnhang Volachith បាន​អញ្ជើញ​ជួបសន្ទនា ជាមួយ​គណៈប្រតិភូជា​ន់​ខ្ពស់​ គណៈកម្មាធិការ​មជ្ឈឺម រណៈសិរ្សមាតុភូមិវៀតណាម ដឹកនាំដោយលោក Tran Thanh Man ប្រធានគណៈ​កម្មាធិការ​មជ្ឈឹម រណៈសិរ្សមាតុភូមិវៀត​ណាម ដែលអញ្ជើញទៅបំពេញទស្សន​កិច្ចនៅឡាវ ចាប់ពីថ្ងៃទី១០​ដល់ថ្ងៃទី១៣​ សីហាឆ្នាំ២០១៧។ នៅក្នុង​ជំនួបនេះ​ ជូនដំណឹង​ចំពោះ អគ្គលេខាបក្ស ​និងជា​ប្រធាន​រដ្ឋឡាវ​ លោក​ Bounnhang Volachith ​ស្ដីអំពីលទ្ធផលនៃជំនួបធ្វើការ​ជាមួយប្រធាន​រណៈសិរ្ស​ឡាវ កសាង​ប្រទេស​ជាតិ ​លោក ​Xaysomphone Phomvihane មុននេះ​ លោក Tran Thanh Man បានអោយ​ដឹង​ថា៖ ​ក្នុងរយៈពេល​កន្លង​ទៅ មជ្ឈឹ​មរណៈសិរ្ស​មាតុភូមិវៀ​តណាម​ និង​រណៈសិរ្សឡាវ កសាងប្រទេស​ជាតិ បាន​សហប្រតិបត្តិការ​ជិត​ស្និទ្ធ​ជានិច្ច​ ទំនាក់ទំនង​សាមគ្គីភាពពិសេស រវាងស្ថាប័ន​ទាំងពីរ​ត្រូវបាន​ពង្រឹង​និង​ពង្រីក​ជានិច្ច​។ នាពេល​ខាងមុខ​នេះ ស្ថាប័ន​ទាំងពីរនឹងបន្ត​បង្កើនជំនួ​បប្រាស្រ័យ​ សហប្រ​តិបត្តិការ​ អនុវត្ត​ជោគជ័យ​រាល់ផែន​ការរួម​ ក្នុង​ដំណាក់កាល​ពីឆ្នាំ ២០១៧-​ ២០២០។ ទន្ទឹមនឹង​នោះ លោក​ក៏បាន​សម្ដែង​គោលបំណង​ថា៖  អគ្គលេខាបក្ស ​និងជាប្រធាន​រដ្ឋឡាវ លោក​ Bounnhang Volachith ​បន្តយក​ចិត្តទុក​ដាក់ បង្ក​លក្ខណះ​សំរាប់​រណៈសិរ្ស​ឡាវ កសាង​ប្រទេស​ជាតិ បង្កើនកិច្ច​សហប្រតិបត្តិ​ការប្រកប​ដោយ​ប្រសិទ្ធភាព និង​ជោគជ័យ​ ជាមួយគណៈ​កម្មា​ធិការ​មជ្ឈឹម​ រណៈសិរ្សមាតុភូមិ​វៀ​តណាម​។
 
​អគ្គលេខាបក្ស ​និងជាប្រធានរដ្ឋឡាវ លោក Bounnhang Volachith  បាន​វាយតំលៃខ្ពស់ ចំពោះកិច្ច​សហ​ប្រតិ​បត្តិ​ការ​​ប្រកប​ដោយប្រសិទ្ធភាព​ រវាងស្ថាប័នរណៈសិរ្សនៃ​ប្រទេសទាំងពីរ​ វៀតណាម -ឡាវ នាពេល​កន្លងទៅ អះអាងនូវ​កិច្ចសហប្រតិបត្តិការ​ប្រកបដោយ​ប្រសិទ្ធភាព រវាងស្ថាប័ន​ទាំងពីរ នឹងរួម​ចំណែក​យ៉ាង​សកម្ម ក្នុង​ការបង្កើន​ទំនាក់ទំនង​មិត្តភាព​ ជាប្រពៃណី ​សាមគ្គីភាពពិ​សេស កិ​ច្ច​សហប្រតិបត្តិការ​លើគ្រប់​វិស័យ​រវាងឡាវ​និងវៀតណាម៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top