ចំណុចសំខាន់ៗ បង្កើនទំនាក់ទំនងគ្រប់ជ្រុងជ្រោយរវាងប្រទេសវៀតណាម - សហរដ្ឋអាមេរិក 07/06/2017 លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទើបបញ្ចប់ទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេរិក (ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧) តាមការអញ្ជើញរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ។ ទស្សនកិច្ចលើកនេះបានជំរុញទំនាក់ទំនងភាពដៃគូគ្រប់ជ្រុងជ្រោយ ដែលបានកំណត់នាឆ្នាំ២០១៣ កន្លងមក បន្តការអភិវឌ្ឍន៍ទំនាក់ទំនងការទូតតាមទិសដៅទ្វេភាគី ក្នុងតំបន់និងអន្តរជាតិប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែង។ ភាគីទាំងពីរបានចេញសេចក្តីប្រកាសរួមស្តីពីឯកភាពទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយតាមទិសដៅជាក់ស្តែង ប្រសិទ្ធភាព ស្ថេរភាព និងប្រកបដោយផលប្រយោជន៍រួមនៃប្រទេសទាំងពីរ សន្តិភាព ស្ថេរភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក ផ្អែកទៅលើគោរពធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ គោរពច្បាប់អន្តរជាតិ គោរពរបបនយោបាយ ឯករាជ្យ អធិបតេយ្យភាពនិងបូរណភាពទឹកដីទៅវិញទៅមកផងដែរ។ លោកប្រធានាធិបតី Donald Trump បានអះអាងថា លោកនឹងបំពេញទស្សនកិច្ចទ្វេភាគីដល់ប្រទេសវៀតណាម ក្នុងឱកាសលោកអញ្ជើញចូលរួមក្នុងសន្និសីទកំពូល APEC ឆ្នាំ២០១៧ ដែលរៀបចំនៅប្រទេសវៀតណាម។ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានអញ្ជើញថ្លែងសន្ទរកថាសំខាន់ៗ ដែលត្រូវបានវាយតំលៃខ្ពស់នៅមូលនិធីបេតិកភណ្ឌ ហើយអះអាងថា វៀតណាមនិងអាមេរិកចែករំលែកផលប្រយោជន៍រួមក្នុងការរក្សាសន្តិភាព ស្ថេរភាព សន្តិសុខ កិច្ចសហប្រតិបត្តិការនិងវិបុលភាពក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក វៀតណាមយកចិត្តទុកដាក់និងមានបំណងប្រាថ្នានូវការអភិវឌ្ឍន៍ខ្លាំងថែមទៀតនូវទំនាក់ទំនងភាពដៃគូគ្រប់ជ្រុងជ្រោយជាមួយអាមេរិក។ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ទទួលស្វាគមន៍ លោកនាយរដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) នៅច្រកទ្វារសេតវិមាន។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកនាយរដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជួបសវនាការជាមួយ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump នៅបន្ទប់រាងពងក្រពើ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកនាយរដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជួបនិងពិភាក្សាការងារជាមួយ លោកប្រធានាធិបតី សហរដ្ឋអាមេរិក Donald Trump។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម កិច្ចសហប្រតិបត្តិកាខាងសេដ្ឋកិច្ចគឺជាខ្លឹមសារសំខាន់មួយក្នុងទស្សនកិច្ចលើកនេះ។ ភាគីទាំងពីរបានឯកភាពនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - ពាណិជ្ជកម្ម - វិនិយោគជាអាទិភាពនិងប្រកដោយប្រសិទ្ធភាព ភាគីទាំងពីរក៏ទទួលផលប្រយោជន៍ ហើយចាក់ទុកនេះគឺជាសរសរគ្រឹះនិងកម្លាំងចលករចំពោះទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ បង្កលក្ខណៈងាយស្រួលសំរាប់សហគ្រាសនៃប្រទេសទាំងពីរ ដើម្បីវិនិយោគ កិច្ចសហប្រតិបត្តិការ រកស៊ី។ ក្នុងទស្សនកិច្ចលើកនេះក៏បានរៀបចំកិច្ចសន្ទនា ជាមួយសហគ្រាសចំនួនពីរ នៅរដ្ឋធានី Washington និងទីក្រុង New York ដែលទាក់ទាញវិនិយោគិនធំៗជាច្រើនរបស់សហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងសេដ្ឋកិច្ចសំខាន់ៗ បានសហគ្រាសនៃប្រទេសទាំងពីរបានចុះហេត្ថលេខានិងមានតំលៃជាង ១០ ពាន់លានដុល្លារអាមេរិក រួមចំណែកក្នុងការបង្កើតការងារនិងបង្កើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានជំរុញយ៉ាងខ្លាំងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាល សុខាភិបាល ស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យា អាវកាស ផ្លាស់ប្តូរការច្នៃប្រឌិត... លោកនាយរដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួមក្នុងពិធីជប់លៀងរៀបចំដោយ លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Rex Tillerson ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកនាយរដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលជួប តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក Robert Lighthizer។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកនាយរដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលជួប លោករដ្ឋមន្ត្រីក្រសួងកសិកម្ម សហរដ្ឋអាមេរិក Sonny Perdue។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកនាយរដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលជួប លោករដ្ឋមន្ត្រីពាណិជ្ជកម្ម សហរដ្ឋអាមេរិក Wilbur Ross។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកនាយរដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញថ្លែងសន្ទរកថាក្នុងសិក្ខាសាលា “ឱកាសនិង ការលោកល្បងសំរាប់សន្តិភាព សន្តិសុខ អភិវឌ្ឍន៍អាស៊ី ប៉ាស៊ីហ្វិក និងទំនាកទំនងភាពដៃគូលគ្រប់ជ្រុងជ្រោយ ជាមួយប្រទេសវៀតណាម។” រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម អំពីការពារជាតិ សន្តិសុខ ភាគីទាំងពីរបានឯកភាពអនុវត្តន៍បណ្តាសកម្មភាពជួបប្រាស្រ័យ កិច្ចសហប្រតិបត្តិការផ្អែកទៅលើបណ្តាកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានចុះហត្ថលេខារួចហើយដូចជាអនុស្សារណៈស្តីពីការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ឆ្នាំ២០១១ សេចក្តីប្រកាសចក្ខុវិស័យរួមអំពីទំនាក់ទំនងការពាជាតិឆ្នាំ២០១៥។ អំពីបញ្ហាសមុទ្រខាងកើត ថ្នាក់ដឹកនាំនៃប្រទេសទាំងពីបានសង្កត់ធ្ងន់ការដោះ ស្រាយបណ្តាបញ្ហាលើសមុទ្រខាងកើតដោយសន្តិវិធី អាស្រ័យទៅលើដំណើរការទូតនិងច្បាប់ គោរពច្បាប់អន្តរជាតិ អនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ និងសេចក្តីប្រកាសអំពីការប្រព្រឹត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ឆ្នាំ២០០២ ឆ្ពោះទៅកាន់កសាងក្រមសិលធម៌ប្រព្រឹត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC)។ វាយតំលៃខ្ពស់ចំពោះលទ្ធផលទស្សនកិច្ចនេះ លោកអនុរដ្ឋមន្ត្រី ហាគីមង៉ុក (Ha Kim Ngoc)បាននិយាយឲ្យដឹងថា ទស្សនកិច្ចលើកនេះបានទទួលលទ្ធផលសំខាន់ជាច្រើនក្នុងបណ្តាវិស័យគ្រឹះសរសរក្នុងទំនាក់ទំនងលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម - អាមេរិក។ លោកនាយរដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាតុមូលស្តីពី កិច្ចសហប្រតិបត្តិការវិនិយោគសហរដ្ឋអាមេរិក - ប្រទេសវៀតណាម។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកនាយរដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលជួប លោក Robert H. McCooey, Jr អនុប្រធានជាន់ខ្ពស់ផ្សារហ៊ុន NASDAQ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកនាយរដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលជួប លោកប្រធានសកលលោកសម្ព័ន្ធ ក្រុមហ៊ុន Hillton Christopher J. Nassetta។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកនាយរដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលជួប លោកអនុប្រធានសម្ព័ន្ធក្រុមហ៊ុន Boeing Kevin McAllister។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលជួប លោកអនុប្រធានជាន់ខ្ពស់សម្ព័ន្ធក្រុមហ៊ុន General Electric (GE) Steve Bolze ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម ក្នុងរយៈពេលដែលបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានទស្សនាទីក្រុង និងមានជំនួបពិភាក្សាជាមួយលោកអគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ Antonio Guterres និងជាមួយលោកអគ្គលេខាធិការរបស់អង្គការសហប្រជាជាតិអញ្ជើញចូលរួមក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ ៤០ ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងវៀតណាមអង្គការសហប្រជាជាតិ។ នេះគឺជាព្រឹត្តិការណ៍សំខាន់ៗ ដែលបើកជំហានអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងរវាងប្រទេសវៀតណាមនិងអង្គការសហប្រជាជាតិ។ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជួបសវនាការជាមួយ លោកអគ្គលេខាធិការ អង្គការសហប្រជាជាតិ Antonio Guterres ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញថ្លែងសន្ទរកថាក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ ៤០ ឆ្នាំ នៃទិវាប្រទេសវៀតណាមក្លាយទៅជាសមាជិករបស់អង្គការសហប្រជាជាតិ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម/ កាសែតរូបភាពវៀតណាម

លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទើបបញ្ចប់ទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេរិក (ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧) តាមការអញ្ជើញរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ។ ទស្សនកិច្ចលើកនេះបានជំរុញទំនាក់ទំនងភាពដៃគូគ្រប់ជ្រុងជ្រោយ ដែលបានកំណត់នាឆ្នាំ២០១៣ កន្លងមក បន្តការអភិវឌ្ឍន៍ទំនាក់ទំនងការទូតតាមទិសដៅទ្វេភាគី ក្នុងតំបន់និងអន្តរជាតិប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែង។ ភាគីទាំងពីរបានចេញសេចក្តីប្រកាសរួមស្តីពីឯកភាពទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយតាមទិសដៅជាក់ស្តែង ប្រសិទ្ធភាព ស្ថេរភាព និងប្រកបដោយផលប្រយោជន៍រួមនៃប្រទេសទាំងពីរ សន្តិភាព ស្ថេរភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក ផ្អែកទៅលើគោរពធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ គោរពច្បាប់អន្តរជាតិ គោរពរបបនយោបាយ ឯករាជ្យ អធិបតេយ្យភាពនិងបូរណភាពទឹកដីទៅវិញទៅមកផងដែរ។ លោកប្រធានាធិបតី Donald Trump បានអះអាងថា លោកនឹងបំពេញទស្សនកិច្ចទ្វេភាគីដល់ប្រទេសវៀតណាម ក្នុងឱកាសលោកអញ្ជើញចូលរួមក្នុងសន្និសីទកំពូល APEC ឆ្នាំ២០១៧ ដែលរៀបចំនៅប្រទេសវៀតណាម។ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានអញ្ជើញថ្លែងសន្ទរកថាសំខាន់ៗ ដែលត្រូវបានវាយតំលៃខ្ពស់នៅមូលនិធីបេតិកភណ្ឌ ហើយអះអាងថា វៀតណាមនិងអាមេរិកចែករំលែកផលប្រយោជន៍រួមក្នុងការរក្សាសន្តិភាព ស្ថេរភាព សន្តិសុខ កិច្ចសហប្រតិបត្តិការនិងវិបុលភាពក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក វៀតណាមយកចិត្តទុកដាក់និងមានបំណងប្រាថ្នានូវការអភិវឌ្ឍន៍ខ្លាំងថែមទៀតនូវទំនាក់ទំនងភាពដៃគូគ្រប់ជ្រុងជ្រោយជាមួយអាមេរិក។ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ទទួលស្វាគមន៍ លោកនាយរដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) នៅច្រកទ្វារសេតវិមាន។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកនាយរដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជួបសវនាការជាមួយ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump នៅបន្ទប់រាងពងក្រពើ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកនាយរដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជួបនិងពិភាក្សាការងារជាមួយ លោកប្រធានាធិបតី សហរដ្ឋអាមេរិក Donald Trump។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម កិច្ចសហប្រតិបត្តិកាខាងសេដ្ឋកិច្ចគឺជាខ្លឹមសារសំខាន់មួយក្នុងទស្សនកិច្ចលើកនេះ។ ភាគីទាំងពីរបានឯកភាពនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - ពាណិជ្ជកម្ម - វិនិយោគជាអាទិភាពនិងប្រកដោយប្រសិទ្ធភាព ភាគីទាំងពីរក៏ទទួលផលប្រយោជន៍ ហើយចាក់ទុកនេះគឺជាសរសរគ្រឹះនិងកម្លាំងចលករចំពោះទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ បង្កលក្ខណៈងាយស្រួលសំរាប់សហគ្រាសនៃប្រទេសទាំងពីរ ដើម្បីវិនិយោគ កិច្ចសហប្រតិបត្តិការ រកស៊ី។ ក្នុងទស្សនកិច្ចលើកនេះក៏បានរៀបចំកិច្ចសន្ទនា ជាមួយសហគ្រាសចំនួនពីរ នៅរដ្ឋធានី Washington និងទីក្រុង New York ដែលទាក់ទាញវិនិយោគិនធំៗជាច្រើនរបស់សហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងសេដ្ឋកិច្ចសំខាន់ៗ បានសហគ្រាសនៃប្រទេសទាំងពីរបានចុះហេត្ថលេខានិងមានតំលៃជាង ១០ ពាន់លានដុល្លារអាមេរិក រួមចំណែកក្នុងការបង្កើតការងារនិងបង្កើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានជំរុញយ៉ាងខ្លាំងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាល សុខាភិបាល ស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យា អាវកាស ផ្លាស់ប្តូរការច្នៃប្រឌិត... លោកនាយរដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួមក្នុងពិធីជប់លៀងរៀបចំដោយ លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Rex Tillerson ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកនាយរដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលជួប តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក Robert Lighthizer។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកនាយរដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលជួប លោករដ្ឋមន្ត្រីក្រសួងកសិកម្ម សហរដ្ឋអាមេរិក Sonny Perdue។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកនាយរដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលជួប លោករដ្ឋមន្ត្រីពាណិជ្ជកម្ម សហរដ្ឋអាមេរិក Wilbur Ross។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកនាយរដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញថ្លែងសន្ទរកថាក្នុងសិក្ខាសាលា “ឱកាសនិង ការលោកល្បងសំរាប់សន្តិភាព សន្តិសុខ អភិវឌ្ឍន៍អាស៊ី ប៉ាស៊ីហ្វិក និងទំនាកទំនងភាពដៃគូលគ្រប់ជ្រុងជ្រោយ ជាមួយប្រទេសវៀតណាម។” រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម អំពីការពារជាតិ សន្តិសុខ ភាគីទាំងពីរបានឯកភាពអនុវត្តន៍បណ្តាសកម្មភាពជួបប្រាស្រ័យ កិច្ចសហប្រតិបត្តិការផ្អែកទៅលើបណ្តាកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានចុះហត្ថលេខារួចហើយដូចជាអនុស្សារណៈស្តីពីការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ឆ្នាំ២០១១ សេចក្តីប្រកាសចក្ខុវិស័យរួមអំពីទំនាក់ទំនងការពាជាតិឆ្នាំ២០១៥។ អំពីបញ្ហាសមុទ្រខាងកើត ថ្នាក់ដឹកនាំនៃប្រទេសទាំងពីបានសង្កត់ធ្ងន់ការដោះ ស្រាយបណ្តាបញ្ហាលើសមុទ្រខាងកើតដោយសន្តិវិធី អាស្រ័យទៅលើដំណើរការទូតនិងច្បាប់ គោរពច្បាប់អន្តរជាតិ អនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ និងសេចក្តីប្រកាសអំពីការប្រព្រឹត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ឆ្នាំ២០០២ ឆ្ពោះទៅកាន់កសាងក្រមសិលធម៌ប្រព្រឹត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC)។ វាយតំលៃខ្ពស់ចំពោះលទ្ធផលទស្សនកិច្ចនេះ លោកអនុរដ្ឋមន្ត្រី ហាគីមង៉ុក (Ha Kim Ngoc)បាននិយាយឲ្យដឹងថា ទស្សនកិច្ចលើកនេះបានទទួលលទ្ធផលសំខាន់ជាច្រើនក្នុងបណ្តាវិស័យគ្រឹះសរសរក្នុងទំនាក់ទំនងលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម - អាមេរិក។ លោកនាយរដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាតុមូលស្តីពី កិច្ចសហប្រតិបត្តិការវិនិយោគសហរដ្ឋអាមេរិក - ប្រទេសវៀតណាម។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកនាយរដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលជួប លោក Robert H. McCooey, Jr អនុប្រធានជាន់ខ្ពស់ផ្សារហ៊ុន NASDAQ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកនាយរដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលជួប លោកប្រធានសកលលោកសម្ព័ន្ធ ក្រុមហ៊ុន Hillton Christopher J. Nassetta។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកនាយរដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលជួប លោកអនុប្រធានសម្ព័ន្ធក្រុមហ៊ុន Boeing Kevin McAllister។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលជួប លោកអនុប្រធានជាន់ខ្ពស់សម្ព័ន្ធក្រុមហ៊ុន General Electric (GE) Steve Bolze ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម ក្នុងរយៈពេលដែលបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានទស្សនាទីក្រុង និងមានជំនួបពិភាក្សាជាមួយលោកអគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ Antonio Guterres និងជាមួយលោកអគ្គលេខាធិការរបស់អង្គការសហប្រជាជាតិអញ្ជើញចូលរួមក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ ៤០ ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងវៀតណាមអង្គការសហប្រជាជាតិ។ នេះគឺជាព្រឹត្តិការណ៍សំខាន់ៗ ដែលបើកជំហានអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងរវាងប្រទេសវៀតណាមនិងអង្គការសហប្រជាជាតិ។ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជួបសវនាការជាមួយ លោកអគ្គលេខាធិការ អង្គការសហប្រជាជាតិ Antonio Guterres ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញថ្លែងសន្ទរកថាក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ ៤០ ឆ្នាំ នៃទិវាប្រទេសវៀតណាមក្លាយទៅជាសមាជិករបស់អង្គការសហប្រជាជាតិ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម/ កាសែតរូបភាពវៀតណាម