
បង្កើនចំណងមិត្តភាពប្រជាជនវៀតណាមនិងអាមេរិក
នារសៀលថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ អនុប្រធានសមាគមវៀតណាម - អាមេរិក លោក Bui The Giang បានជួបសន្ទនា ជាមួយគណៈប្រតិភូអង្គការ Peace Trees Viet Nam ( PTVN - អាមេរិក) ដឹកនាំដោយលោក Robert Stokes អតីតនាយកប្រតិបត្តិ អង្គការនេះក្នុងឱកាសមកបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៧។ អបអរសាទរដំណើរទស្សនកិច្ច នៅវៀតណាម របស់គណៈប្រតិភូអង្គការ Peace Trees Viet Nam ក្នុងកិច្ចការដោះស្រាយ បញ្ហាគ្រាប់មីនគំរោងការណ៍កែលំអបរិស្ថាន និងសហគមន៍ ជួយឧបត្ថម្ភជនរងគ្រោះ ដោយគ្រាប់មីននៅវៀតណាម ក្នុងរយៈពេលកន្លងទៅ។ សកម្មភាពទាំងនេះរបស់អង្គការ Peace Trees Viet Nam បានរួមចំណែកពូនជ្រុំអោយចំណងមិត្តភាព រវាងប្រជាជនវៀតណាមនិងអាមេរិក។ រីឯ លោក Robert Stokes ប្រធានគណៈប្រតិភូ បានអោយដឹងថា៖ គោលដៅរបស់ដំណើរទស្សនកិច្ចលើកនេះ គឺស្វែងយល់បន្ថែមអំពីស្ថានភាពជាក់ស្ដែង នៅវៀតណាម និងពិនិត្យមើលគំរោងការណ៍ ដែល Peace Trees Viet Nam កំពុងអនុវត្តនៅវៀតណាម សំដៅរួមចំណែកបង្កើនការយល់ដឹងទំនាក់ទំនងមិត្តភាព រវាងប្រជាជនអាមេរិកនិងវៀតណាម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម